នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានចោទប្រកាន់ក្រុមបក្សប្រឆាំងថាបានផ្សព្វផ្សាយបំភ្លៃការពិត ជុំវិញបញ្ហាដែលថាប៉ូឡូញអាចនឹងចេញពីសហភាពអឺរ៉ុប (Polexit)

អត្ថបទដោយ៖
AMS OneMinute

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានចោទប្រកាន់ក្រុមបក្សប្រឆាំងថាបានផ្សព្វផ្សាយបំភ្លៃការពិត ជុំវិញបញ្ហាដែលថាប៉ូឡូញអាចនឹងចេញពីសហភាពអឺរ៉ុប (Polexit) ទាំងដែលប៉ូឡូញគ្មានបំណងចាកចេញឡើយ។

លោក Morawiecki បានថ្លែងក្នុងអំឡុងកិច្ចប្រជុំកំពូលនៃប្រទេស Visegrad ថា៖ “ក្រុមប្រឆាំងកំពុងព្យាយាមបញ្ចុះបញ្ចូលថា ប៉ូឡូញចង់ធ្វើឱ្យសហភាពអឺរ៉ុបចុះខ្សោយ ដោយការចាកចេញពីសហភាពអឺរ៉ុប។ នេះមិនមែនគ្រាន់តែជាព័ត៌មានក្លែងក្លាយ តែគឺជាការកុហកក្នុងគោលបំណងធ្វើឱ្យសហភាពអឺរ៉ុបថយចុះ”។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីសាលាក្តីធម្មនុញ្ញប៉ូឡូញបានសម្រេចថា ផ្នែកខ្លះនៃច្បាប់សហភាពអឺរ៉ុបមិនត្រូវនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់គោលការណ៍សំខាន់នៃការធ្វើសមាហរណកម្មអឺរ៉ុប និងជំរុញឱ្យមានការពិភាក្សាថាប៉ូឡូញអាចចាកចេញពីសហភាពថ្ងៃណាមួយ។

ប្រភព៖ Reuters

ads banner