១៣ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យថ្មីៗនេះ បានធ្វើឱ្យដាច់តួផ្លូវជាកំណាត់ៗចំនួន ១៦ខ្សែ ប្រវែង១ ៩៥០ម៉ែត្រ បាក់សំណង់លូមូល ៣កន្លែង លិចអណ្ដូងស្នប់ ១ ៣៥៨អណ្ដូង បង្គន់អនាម័យពលរដ្ឋ ៧ ៤៥០ និងបង្គន់សាធារណៈ ២៥៣ – ថ្មីៗ

២. គយ សម្រេចបញ្ចុះអត្រាពន្ធចាប់ពី ១០-២០% ចំពោះរថយន្តគ្មានពន្ធ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ សេរ៊ីត្រឹមឆ្នាំ ២០២០ ព្រមទាំងអាករនាំចូល ដែលមានស្រាប់នៅកម្ពុជា – កោះសន្តិភាព

៣. ៩ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៤៧១លានដុល្លារ ពីការនាំចេញកង់ ខណៈកម្ពុជាមានរោងចក្រដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង – FN

៤. មេដឹកនាំបណ្តាប្រទេស G20 បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន ក្នុងនោះសហភាពអឺរ៉ុប បានសន្យាផ្តល់កញ្ចប់ថវិកាចំនួន ១,២ពាន់លានដុល្លារ – AFP

៥. ក្រោយការរឹតត្បិតអស់ ១៩ខែ អាមេរិកនឹងដកការរឹតត្បិតលើការធ្វើដំណើរ តាមព្រំដែនដីគោក នៅដើមខែវិច្ឆិកាខាងមុខនេះ ជាមួយកាណាដា និងម៉ិចស៊ីកូ ចំពោះជនបរទេសដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ – CNA

ads banner