កម្ពុជានិងចិនសន្យាគាំទ្រគ្នាលើផលប្រយោជន៍ពាក់ព័ន្ធរវាងគ្នាទៅវិញទៅមក (Video Inside)

ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជានិងប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិត ចិន បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ដោយកម្ពុជានិងចិន បានសន្យាគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ លើបញ្ហាពាក់ ព័ន្ធនឹងផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។

ជំនួបរវាងសម្តេចវិបុលសេនាភក្តីសាយឈុំ និងប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន លោក វ៉ាងយ៉ាង តាមប្រព័ន្ធវីដេអូ បានពិភាក្សាគ្នាលើបញ្ហាជាច្រើនថែមទៀត ក្នុងការពង្រឹងចំណងទំនាក់ទំនងរវាងប្រទេសទាំង២។ លោក Wang Yang បានថ្លែងថា សាធារណរដ្ឋប្រជាមា និតចិន នឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ក្នុងការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ ការប្រយុទ្ធ ប្រឆាំង នឹងវិបតិ្តកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់ប្រធានសភាប្រឹក្សា នយោបាយ ចិន លោក វ៉ាងយ៉ាង ដែលបានផ្តួចផ្តើម ឱ្យមានកិច្ចពិភាក្សាការងារទ្វេភាគី រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតរវាងប្រទេសទាំងពីរ, ការផ្លាស់ប្តូរបទពិសោធន៍ ផ្នែកអភិបាលកិច្ចនិងបញ្ហានានា។

សម្តេចវិបុលសេនា បានថ្លែងបង្ហាញជំនឿជឿជាក់ថាៈ កិច្ចពិភាក្សាដែលទទួលបានលទ្ធផល ជាផ្លែផ្កា ជាទី មោទនៈ នឹងផ្តល់សារៈសំខាន់ ដល់ការចូលរួមលើកកម្ពស់ចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនទាំងពីរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner