អប្សរាព្រឹកនេះ ១៤ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C8     ក្រសួងធនធានទឹក  និងឧតុនិយមអំពាវនាវ ឱ្យប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតធម្មជាតិ នឹងស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ភ្លៀងបន្តធ្លាក់ពីតិច ទៅច្រើន និងមានខ្យល់កន្ត្រាក់ខ្លាំង ៕ …ឃ្លីប…(សម្លេងចរិយា+រូបភាពកាត់តសេឌី)

V7      កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសទៀត ដែលជាជំនួយរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ៕…អានផ្ទាល់

BH1  សម្តេចប្រធានព្រឹទ្ធសភា ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ប្រធានសភាប្រឹក្សា នយោបាយប្រជាជនចិន តាមប្រព័ន្ធនិម្មិត (ZooM) ៕ …ឃ្លីប… (អត្ថបទ រូបភាព​ លោក គ្រី សម្បត្តិ + កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក)

V9     រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំស្តីពី ការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ៕…ឃ្លីប

L1    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវ ៧ចំណុច ដើម្បីធានា នូវភាពជោគជ័យ នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ដោយធម្មជាតិ និងជំងឺកូវីដ១៩ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង កន្និកា)

C5     កិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ស្តីពីទិសដៅអនុវត្តបន្តបន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង នៅទីក្រុងញូយ៉ក ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ជា សេឌី)ឧប,យឹម ឆៃលី

C4     ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានណែនាំនាយកទីភ្នាក់ងារUSAIDថ្មី ប្រចាំកម្ពុជា សូមចូលរួម សហការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព នាពេលអនាគត ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ជា សេឌី)រដ្ឋមន្ត្រីកសិកម្ម

C3     ក្រសួងកសិកម្ម នឹងរៀបចំប្រារព្ធខួបទី៤១ នៃទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើង កាន់តែប្រសើរ” នាថ្ងៃទី១៦ ខែតុលា ខាងមុននេះ ៕…អានផ្ទាល់ (ដោយ៖ ជា សេឌី)

N17    ចិនឈរលំដាប់ទី១ វិនិយោគនៅកម្ពុជាច្រើនជាងគេ មានចំណែកជាង៦៥% ខណៈអ្នកវិនិយោគក្នុងស្រុកឈរលំដាប់ទី២ ៕ …កញ្ញា ឃុន ស្រីណុច   …ឃ្លីប…   (ដោយ៖សុខ ណេត)

V1      រដ្ឋមន្រ្តីក្រសួងការងារ ស្នើដល់ធនាគារADB បន្តកិច្ចសហប្រតិបត្តិការលើវិស័យ TVET ព្រោះចាំបាច់លើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕…កញ្ញា ឃុន ស្រីណុច…ឃ្លីប…

V2      កំណត់ត្រាចាក់វ៉ាក់សាំង កម្ពុជា ស្ថិតក្នុងចំណោមប្រទេស នាំមុខគេលើការចាក់វ៉ាក់សាំង នៅលើ

ពិភពលោក៕…អានផ្ទាល់

V5      គ.ជ.ប៖ ថ្ងៃទី១ មានពលរដ្ឋប្រមាណ១០ម៉ឺននាក់ មកចុះឈ្មោះបោះឆ្នោតថ្មី ខណៈជាង៣ពាន់នាក់ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

Z1  អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ក្បែរក្រុមហ៊ុនដឹកជញ្ចូន វីរៈប៊ុនថាំ អូរឬស្សី  យ៉ាងសន្ធោសន្ធៅ៕…អានផ្ទាល់ (ដោយ៖ ភារ៉ា)

SB1  ប្រធានក្រុមប្រឹក្សារាជធានី សម្តែងពីការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង លើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានល្អប្រសើរ ៕ …អ្នកនាង រ័ត្ម ចរិយា…ឃ្លីប… (ដោយ៖ ថេត វិចិត្រ + ហេង សម្បត្តិ)

V3      តុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនថៅកែ និងមេកាស្ថានីយ៍ប្រេងឥន្ធន:៣នាក់នៅស្រុកស្អាង ដាក់ពន្ធនាគារដោយសារលក់ប្រេងមិនគ្រប់លីត្រ៕…អានផ្ទាល់

C2     មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឬ ក.ប.ប ខេត្តបន្ទាយមានជ័យ បំផ្លាញចោលទំនិញខូចគុណភាព, ជាង២តោន ដែលរឹបអូសបានកន្លងមក​៕…លោក ឃិន គន្ធា…ឃ្លីប…

BH3  ថ្នាក់ដឹកនាំ ក្នុងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ចុះពិនិត្យក្រុមការងារ អង្កេតប្រជាសាស្ត្រ ឆ្នាំ២០២១ ក្នុងរាធធានីភ្នំពេញ ៕ …ឃ្លីប… (រ៉ាវុធ + ប៊ុនហុក + ចរិយា)

V4      នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បញ្ជាក់ថា ការទទួលខុសត្រូវ គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌជាតិ-អន្តរជាតិ នាំឲ្យការប្រយុទ្ធគ្រឿងញៀនមានប្រសិទ្ធភាព៕…អានផ្ទាល់

ខេត្តបន្ទាយមានជ័យ

C1     អាជ្ញាធរស្រុកអូរជ្រៅ បានជូនដំណឹងអោយពលរដ្ឋរុះរើ កែសម្រួលសំណង់ផ្សេងៗ ដែលបានសាងសង់នៅលើដីចំណីផ្លូវរថភ្លើង ផ្លូវជាតិលេខ៥ ផ្លូវសាធារណៈ ប្រឡាយ និងប្រព័ន្ធរំដោះទឹក នៅផ្សារគុត្តសត នាភូមិកូប ឃុំកូប ៕…លោក ឃិន គន្ធា…ឃ្លីប…

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពត

C9     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត៕…អានផ្ទាល់ (ដោយ សិលា សារិន

N16    ប្រធានស្នាក់ការច្រកទ្វារព្រែកចាក ជំរុញឲ្យមន្ត្រីពាក់ពន្ធ័ ពង្រឹងការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនប្រចាំការក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ ឲ្យកាន់តែមានប្រសិទ្ធភាព៕ កញ្ញា ឃុន ស្រីណុច …ឃ្លីប…  (ដោយ៖សុខ ណេត)    

ខេត្តព្រះសីហនុ

C7     អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេស  ចរណ៍អាស៊ានលើកទី៤០ (Asean Tourism Fonum ២០២២) ៕…អានផ្ទាល់ (ដោយ៖សា វ៉ុន)

ខេត្តសៀមរាប

C6     កិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើការងារចុះឈ្មោះបោះឆ្នោត បច្ចុប្បន្នភាពនៃការឆ្លងជម្ងឺកូវិដ១៩ ក្នុងខេត្ត៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

D9     ភោជនីយដ្ឋាន និងអាហារដ្ឋាន ជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតិបម្រើសេវា ទទួលភ្ញៀវនៅនឹងកន្លែង ៕ …អានផ្ទាល់… (ដោយ៖សុខា រិទ្ធ)

…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ឆ្នំាង

BH5   លោកយាយ លោកតា ៣នាក់ មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានទទួលរង្វាន់លើកទឹកចិត្ត ពីសម្តេចតេជោ ហ៊ុន សែន ៕                            …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត លោក សរមៀត ប៊ុនហុក)

ខេត្តកំពង់ធំ

BH6   នាយឧត្តមសេនីយ៍ គន់ គីម ផ្ដល់មីជាតិ ២០០កេស ជូនគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ៕ …ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

BH4  នាយិកាធនាគារអភិវឌ្ឍអាស៊ី ប្រចាំកម្ពុជា ជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកជំទាវ បានបញ្ចប់បេសកកម្មការងារ នៅកម្ពុជា ៕ …ឃ្លីប… (ដោយ រ៉ាវុធ + ប៊ុនហុក + ចរិយា)

BT1  ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា បន្តភាពជាដៃគូ អាជីវកម្មធានារ៉ាប់រងអាយុជីវិត ៕ …ឃ្លីប… (គ្រី សម្បត្តិ + កន្និកា)

ខេត្តតាកែវ

BT    លោកជំទាវ ម៉ែន នារីសោភ័គ ចុះផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេល ការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩» ៕            …អានផ្ទាល់…

——-បទយការណ៍

R102  ហេតុអ្វីបានពិភពលោកកោតសរសើរម្រេចកំពត? ម្រេចកំពតទទួលបានការទទួលស្គាល់នៅលើពិភពលោក និង ទទួលបានពានរង្វាន់ជាច្រើនថាម្រេចឆ្ងាញ់។ តើកត្តាអ្វីដែលធ្វើអោយម្រេចនៅក្នុងទឹកដីជាប់សមុទ្រកម្ពុជាមានលក្ខណ:ពិសេសបែបនេះ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយលោករៀម ចំរើន៕…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner