កម្ពុជាឡើងជុំទី៣ នៃពាន AFC Asian Cup 2023 (Video Inside)

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 ជាផ្លូវការហើយ ក្រោយបន្ដយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកក្នុងការប្រកួត នៅប្រទេសបារ៉ែន។ ការប្រកួតថ្ងៃទី១២តុលា រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិកោះ ហ្គាមសហរដ្ឋអាមេរិកនៅកីឡដ្ឋាន Khalifa Sport City ក្នុងប្រទេសបារ៉ែនក្នុងជំនួបជាលើកទី២, កម្ពុជាបន្តឈ្នះ

ដោយពិន្ទុ២ទល់និង១, បន្ទាប់ពីក្រុមគោព្រៃកម្ពុជាប្រមាណ៣ថ្ងៃមុនេះ បានយកឈ្នះក្នុងការប្រកួតលើកទី១ក្នុង ពិន្ទុ១ទល់នឹងសូន្យរួចទៅហើយ។ ក្នុងការប្រកួតជាលើកទី២ថ្ងៃទី១២តុលា, ក្រុមបាល់ទាត់ជម្រើសជាតិកោះ ហ្គាម បានស៊ុតចូលមួយគ្រាប់ក្នុងតង់ទី១, ប៉ុន្តែត្រូវបានកីឡាករកម្ពុជាស៊ុតចូលវិញចំនួន២គ្រាប់ក្នុងតង់ទី២ ដោយកីឡាករសុះ ស៊ូហាណា បន្ទាប់ពីលេងបាន៤នាទី, និងក្រោយមកនៅនាទី៤៩ បានស៊ុតចូលមួយគ្រាប់ ទៀតដោយកីឡាករកែវសុខផេង។

សរុបលទ្ធផលទាំង ២លើក កម្ពុជា បានយកឈ្នះកោះហ្គាំ ៣-១ ដើម្បីឡើងទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៣ ។

ការទទួលជោគជ័យរបស់ក្រុមកីឡាករកម្ពុជាកាលពីថ្ងៃទី១២តុលា បាននាំឲ្យក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលបានថវិកា១០ម៉ឺនដុល្លារពីសម្តេចតេជោហ៊ុនសែន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner