ប្រជុំឆ្លងសេចក្តីព្រៀងផែនការ យុទ្ធសាស្រ្តបើកទទួលទេចរណ៍ សុវត្តិភាព និងជំរុញចលនាទេចរណ៍ផ្ទៃក្នុង

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ចូលរួមប្រជុំឆ្លងលើសេចក្តីព្រាងឯកសារចំនួន០២៖

ទី១. ផែនការយុទ្ធសាស្រ្ត ស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង)
ទី២. វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ហ.ស) និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៥១ រូប។

ឯកសារទាំង២នេះរៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំកាលពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២១។ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្តើមចេញពីការបើកសាលារៀនឡើងវិញ បន្ទាប់មកគឺវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ ដែលត្រូវធ្វើឡើងជា២ជំហាន ដោយជំហានទី១ គឺបើកទេសចរណ៍ផ្ទៃក្នុង និងជំហានទី២គឺបើកទទួលទេសចរណ៍វ៉ាក់សាំង ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner