ជនជាតិបរទេសម្នាក់ បើកម៉ូតូលឿនគ្មានការប្រុងប្រយ័ត្ន បណ្ដាលឱ្យដួលខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តកំពត ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០ នាទី មានករណីជនបរទេស(ជនជាតិចិន)រងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង តាមបណ្ដោយផ្លូវជាតិលេខ៣ កំពត-វាលរេញ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៦ និង ១៦៧ ស្ថិតនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ។

-បើកបរក្នុងទិសដៅពីលិចទៅកើត។
-ម៉ូតូម៉ាក់អ៊ែរប្លេត ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ1IH 2831
-ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ និងបានស្លាប់ពេលបានបញ្ជូនទៅដល់មន្ទីរពេទ្យ ។
-ម៉ូតូខូចខាតកម្រិតស្រាលត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះតូច ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner