ផឹកស្រាស្រវឹងបើករថយន្ត រេចង្កូតចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួស ២នាក់

ខេត្តកំពត ៖ ថ្ងៃ១៣ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៧,៣០នាទី លើផ្លូវជាតិ ៣៣ ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ខាងលិច មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាកប្រនធា ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2E .7482 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ញើក គ្រឹន ភេទប្រុស អាយុ ៤២ឆ្នាំ (បើកបរក្នុងស្ថានភាពស្រវឹង) មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូត បំពានផ្លូវ ចូលទៅផ្ទះប្រជាពលរដ្ឋឈ្មោះ ឡុង ហឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បណ្តាលឱ្យរងរបួសស្រាល ២នាក់ ១. ឈ្មោះ ឯក ស្រីម៉ៅ ភេទស្រី អាយុ ៣៧ឆ្នាំ ត្រូវជាប្រពន្ធម្ចាស់ផ្ទះ ២. ឈ្មោះ កែម គា ភេទស្រី អាយុ៣៥ ឆ្នាំ ត្រូវ ជាសាច់ញ្ញាតិ មានទីលំនៅភូមិឃុំកើតហេតុ និងបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន និងវត្ថុតាងរថយន្តខូចខាតកម្រិតធ្ងន់។ ចំណែកអ្នកបើកបររថយន្តកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋានស្រុកកំពង់ត្រាច ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner