Black & White Ep26: ការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងរក្សាគុណតម្លៃនៃសន្តិភាព

​កាតព្វកិច្ចពលរដ្ឋដែលត្រូវធ្វើក្នុងកិច្ចការសង្គមជាតិ គឺជាជោគវាសនារបស់ប្រទេសជាតិ។ ដូច្នេះពលរដ្ឋគប្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងរក្សាគុណតម្លៃ នៃសន្ដិភាពដែលកើតមានដោយលំបាក។ 

ការអនុវត្ដបានបែបនេះ គឺឈ្មោះថាអ្នកបានចូលរួមក្នុងការលើកតម្លៃដល់​ ជាតិ សាសនា ព្រះមហាក្សត្រ ដែលជាបាវចនាជាតិ។ ជាពិសេស មានការដឹងគុណចំបោះបុព្វការីជន គឺជាអ្នកដែលមានឧបការៈដំបូងចំពោះជាតិ ការរួមចំណែកចំពោះជាតិនិងមាតុភូមិ គឺជាការលះបង់វីរភាពនិងការបូជា​ចំពោះការកសាងនូវឧត្តមភាពចំពោះជាតិ និងប្រជាជន។ យុវជនគួរស្វែងយល់សេចក្តីល្អ និង​ទុក្ខទោស ដោយការយកចិត្តទុក​ដាក់លើការរួមចំណែកណាមួយតាម​លទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទេស រួមរក្សា និងការពារសន្តិភាពដែលប្រមុខ​ដឹកនាំ សម្តេរច តេជោ បានលះបង់និងប្រគល់ជូនជាតិ។

ការជជែកពិភាក្សាខាងលើនេះ នឹងឆ្លើយតបទៅនឹងសំណួរដូចខាងក្រោម៖

១. តើមានបច្ច័យអ្វីខ្លះ ដែលនាំទៅរកការគិតនិងការរួមចំណែកក្នុងការអភិវឌ្ឃជាតិ? ហើយតើអ្វីដែលជំរុញឲ្យមានសមាណចិត្តចំពោះការរក្សាតម្លៃសន្តិភាព? 

២. តើការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងរក្សាគុណតម្លៃសន្តិភាព នឹងមានតម្លៃបែបណាចំពោះបុគ្គលគ្រប់រូប?

៣. ផ្ដើមចេញពីអ្វីដែលធ្វើឲ្យពលរដ្ឋមានការគិតជ្រៅចំពោះអ្វីដែលហៅថា ការអភិវឌ្ឍនិងតម្លៃនៃសន្ដិភាព? តើនឹងផ្តល់នូវផលប៉ះពាល់អ្វីខ្លះ បើយើងមិនយកចិត្តទុកដាក់?

៤. ការមិនយល់ពីគុណ ឬសេចក្ដីល្អជាតិ និងការមិនយល់ទោស ជាហេតុនាំឲ្យមានភាពអន្ដរាយ តើលោកយល់បែបណា? 

៥. តើគួអប់រំយុវជនយ៉ាងណា ដើម្បីទាញយុវជនឲ្យគិតគូរ និងយកចិត្តទុកដាក់លើការរួមចំណែកលើការអភិវឌ្ឍនិងសន្តិភាព?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner