Black & White Ep27: ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរ​ទេស​ចិនលោក Wang Yi នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានិងបាន​ធ្វើជាអធិបតីនៅក្នុងពិធីប្រគល់ពហុ​​កីឡដ្ឋាន​ជាតិ​មរតកតេជោ ដែលជាសំណង់នៅក្រោមជំនួយ​ឥតសំណងចំនួន១៦០លាន​ដុល្លារពីរដ្ឋាភិបាលចិន។  ក្នុងនោះលោកក៏បានមកជាមួយនូវជំនួយសំខាន់ៗផ្សេងទៀតផងដែរ។

ទំនាក់ទំនងរវាងប្រទេសកម្ពុជានិង​ចិន កំពុង​​​ក្លាយ​ជាទំនាក់​ទំនង​ចាក់ទឹកមិនលិច ឬត្រូវបានហៅថា​ជាទំនាក់ទំនងដែកថែប ឬទំនាក់​ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនឹង​ផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់រវាងប្រទេសកម្ពុជា។ នៅក្នុងនយោបាយ គ្មានទេមិត្តនិង​សត្រូវគឺមានតែផលប្រយោជន៍។ ដូច្នេះកម្ពុជា កំពុងដើរក្នុងផ្លូវដ៏ត្រឹម​ត្រូវរឹងមាំ​និងច្បាស់លាស់ ព្រោះថា ចិនអាចជាដៃគូរដ៏រឹងមាំយូរអង្វែងនិងអាចមានទុកចិត្តបាន ព្រោះថាចិនបានធ្លាប់ជួយកម្ពុជាក្នុងវិស័យជាច្រើនតាំងពីជំនាន់សម្តេចតាបន្តរហូតមកដល់បច្ចុប្បន្ននេះ។ សមិទ្ធិផលជាច្រើនរបស់សម្តេច តេជោ បានក្លាយជាមរតដ៏មាន​តម្លៃ​សម្រាប់អ្នកជំនាន់មុននិងបច្ចុប្បន្ន ហើយក៏​បានឆ្លុះបញ្ចាំងពីកិច្ចខិតខំ​ប្រឹង​ប្រែង វីរៈភាព និងការបូជាចំពោះ​ជាតិមាតុភូមិ។ 

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនរបស់យើងនឹងធ្វើការបកស្សាយពាក់ព័ន្ធទៅនឹងសំណួរដូចខាងក្រោម៖

១. ចំពោះលោកវាគ្មិនផ្ទាល់ តើលោកមើលឃើញយ៉ាងណាចំពោះការអញ្ជើញមកដល់របស់លោកវ៉ាង យី? 

២. ចំពោះកម្ពុជា-ចិន តើលោកមើលឃើញមានចំណងមេត្រីភាពបែបណា? តើកម្ពុជាចំណេញអ្វី? ខាតអ្វី? ចំពោះភក្ដីភាពនេះ?

៣. ចំពោះក្រុមអ្នកវិភាគនិងបក្សប្រឆាំង​លើក​ឡើង​ថា ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មក​កម្ពុជាដើម្បី​ពង្រឹង​ឥទ្ធិពល ជា​ជាង​ការ​ផ្ដល់​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី លើក​នេះ​ថា ជា​ការ​ពង្រឹង​បន្ថែម​នូវ​កិច្ចប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​២។ តើលោកវាគ្មិនយល់បែបណាដែរ?

៤.​​ តើក្នុងជំនួប និងពិធីប្រគល់ពហុ​​កីឡដ្ឋានជាតិមរតកតេជោ មានសារអ្វីខ្លះពីលោក វ៉ាង យ៊ី និងសម្តេចតេជោ?

៥. អ្វីទៅជាទស្សនវិស័យវែងឆ្ងាយរវាង ចិននិងកម្ពុជា? តើមានភាពចាំបាច់ប៉ុណ្ណាដែលយុទ្ធសាស្ត្រនៃទំនាក់ទំនងនេះ ដើម្បីពង្រឹងក្នុងនាមជាដៃគូរអមតៈឥតងាករ៉េ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner