Black & White Ep28: សម្ដេចតេជោ បានទទួលមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក 2021

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​ 2021 ​(World Summit Peace)

វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលសម្តេច តេជោ ប្រមុខរដ្ឋាភិបាល​បានទទួលនូវមហាកិត្តិយសជាថ្មី។ ក្នុងនោះដែរសារសម្តេចបានបញ្ជាក់ថា សន្តិភាពនៅកម្ពុជាជាសន្តិភាព​ពិតៗដែលបានពីការខិតខំប្រឹងប្រែងប្តូរជីវិតនិងការលះបង់ខ្ពស់ក្រោម​នយោ​បាយ​ឈ្នះឈ្នះ។ 

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនរបស់យើងនឹងធ្វើការបកស្រាយទៅនឹងសំណួរមួយចំនួនដូចខាងក្រោម៖

១. តើលោកមើលឃើញបែបណា ចំពោះ​ អត្ថន័យនៃព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្រនេះ? 

២. នៅក្នុងសុន្ទរកថាជាគន្លឹះរបស់ សម្ដេចនាយករដ្ឋមន្ដ្រី បានរំលេចឡើងអំពីភាពជាម្ចាស់ប្រទេស ក្នុងការដោះស្រាយបញ្ហានិងសន្ដិភាព តើលោកវាគ្មិនយល់បែបណា? 

៣. អ្នកមាននិន្នាការប្រឆាំងនិងមិនគាំទ្រ ពិសេសក្រុមអង្គការក្រៅរដ្ឋាភិបាលខ្លះៗ បានលើកឡើងថា តម្លៃមេដាយសន្ដិភាពនេះគឺមិនសាកសម ហើយថាសន្តិភាពនៅកម្ពុជាគឺក្លែងក្លាយទេ និងមិនឆ្លុះបញ្ចាំងការពិតសោះ តើលោកវាគ្មិនយល់បែបណា? 

៤. បក្សប្រឆាំងបានបន្តថា ក្នុងស្ថានភាពប្រជាជនកម្ពុជាក្រីក្រ ត្រូវបានរំលោភបំពាន និងបំបិទនូវសិទ្ធិសេរីភាព ។ល។ តើសន្តិភាពអាចកើតមកដោយរបៀបណា? តើលោកនឹងឆ្លើយតបយ៉ាងណាលើបញ្ហានេះ?

៥. អង្គការសង្គមស៊ីវីលខ្លះបន្តថា សន្តិភាពគឺមាននៅក្នុងសង្គមនិងនៅក្នុងចិត្ត។ ប៉ុន្តែបើប្រជាជននៅតែជាជនរងគ្រោះនោះសន្តិភាពពិតជាគ្មានទេនៅក្នុងកម្ពុជាយើង។ តើលោកមានអ្វីបញ្ជាក់អះអាង និងឆ្លើយតប?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner