Black & White Ep29: សេរីភាពនៃអ្នករងគ្រោះដោយសារព័ត៌មាន

កន្លងមក មានឃើញតែក្រុមនៃអ្នកសារព័ត៌មានទេដែលតែងត្អូញត្អែរ ហើយស្រែកទាមទាររកសេរីភាពនៃសារព័ត៌មាន ខណះពេលខ្លះពួកគេជាអ្នករងគ្រោះ និងបានស្នើសុំការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋ ដើម្បីថាបានទទួទលសិទ្ធសេរីភាព និងតម្លៃរបស់ខ្លួនក្នុងនាមជាអ្នក​សារ​ព័ត៌​មានកម្ពុជា។

បច្ចុប្បន្ននេះ អ្នកសារព័ត៌មានដែល​គ្មានវិជ្ជាជីវៈ និងអ្នកដែលបានពាក់​ព័ន្ធនឹ​ងផលប្រយោជន៍ ព្រមទាំង​នយោបាយ តែងតែផលិតព័ត៌មាន​របស់ខ្លួន និងបញ្ចេញសារដែល​ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេស ស្ថាប័នរដ្ឋ អ្នកជំនួញ ព្រមទាំងបុគ្គលនានមួយចំនួន។ ក្នុងនាមជនរងគ្រោះ ដែលមានសិទ្ធិ​ស្មើគ្នា​នៅចំពោះមុខច្បាប់ ពួកគេ​អាច​មានសិទ្ធិពេញលេញដើម្បី​ប្តឹង​តប ឬចាត់វិធានការណ៍ផ្លូវច្បាប់​ណាមួយ ដើម្បីស្វែងរកយុត្តិធម៌។ មានអ្នកសារព័ត៌មានជាច្រើនបានធ្វើឲ្យបាត់បង់តម្លៃនៃសិលធម៌និងវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍​សេដ្ឋ​កិច្ច និងនយោបាយ។ ពួកគេខ្លះ​បាន​ប្រើប្រាស់វេទិការសាព័ត៌មានដើម្បីរិះគន់ និងវាយប្រហារ​ឥត​សំចៃទាំងគ្មានភស្តុតាងនិងការពិតក្នុងបំណងបង្ខូចកិត្តិយសថ្នាក់ដឹកនាំស្ថាប័ន និងបុគ្គលមួយចំនួន។

ក្នុងកិច្ចពិភាក្សានេះ វាគ្មិនរបស់យើងនឹងធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងប្រធានបទខាងក្រោម៖

១. វាហាក់ដូចជាប្រធានបទប្លែកបន្តិចត្រង់ថា យើងបានធ្វើកម្មវិធីច្រើមគួរសមដែរ ដែលនិយាយពីសេរីភាពសារព័ត៌មាន ប៉ុន្តែលើកនេះយើងនិយាយពីសេរីភាពនៃអ្នករងគ្រោះដោយសារព័ត៌មាន។ តើលោកយល់ឃើញយ៉ាងណាពីប្រធានបទនេះ?

២. អ្វីទៅដែលហៅថារងគ្រោះដោយសារព័ត៌មាន? តើអ្នកសារព័ត៌មានណានិងមានចេទនាយ៉ាងណា ក្នុងការធ្វើឲ្យមានកំហុសពីការបំពានលើនរណាម្នាក់? និងដើម្បីអ្វី?

៣. នៅពេលជួបការបំបារបំពានពីអ្នកសារព័ត៌មាន តើអ្នករងគ្រោះគួធ្វើបែបណា ដើម្បីស្វែងរកយុទ្ធិធម៌សម្រាប់ខ្លួន?

៤. អ្នកព័ត៌មាន ទាំងអ្នកមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈ តិចឬច្រើន តែងបាត់ភាពឯករាជ្យ ហើយទទួលយកឥទ្ធិពលពីអ្នកខាងក្រៅ ជាចៅហ្វាយ អ្នកអ្នកជួល ឬអ្នកដែលមកពឹងពាក់។ តើពិតទេដែលពួកគេបន្តនៅឯករាជ្យ?

៥. ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័តមាន តើអ្នកសាព័ត៌មាន និងអ្នករងគ្រោះគួអនុវត្តក្រមសិលធម៌ និងគោលការណ៍អ្វីខ្លះ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner