Black & White Ep30: គុណសម្បត្ដិនិងគុណវិបត្ដិ របស់អ្នកវិភាគសង្គមនិងនយោបាយ វគ្គ១

អ្នកវិភាគសង្គមនិងនយោបាយត្រូវបានគេមើលឃើញថា មានសមត្ថភាពក្នុងការប្រមូលនិងវិភាគព័ត៌មាន ដោះស្រាយបញ្ហា និងធ្វើការសំរេចចិត្ត ដែលឈានទៅដល់ការផ្ដល់នូវទិន្នន័យជាក់លាក់ និងអនុសាសន៍ជាក់លាក់មួយចំនួនសម្រាប់អ្នកនយោបាយ ឬដំណោះស្រាយនយោបាយក្នុងសង្គម។ ក៏ប៉ុន្ដែ អ្នកវិភាគសង្គមនិងនយោបាយ ដែលគ្មានសមត្ថភាពនិងស្ថិតក្រោមឥទ្ធិពលនយោបាយជាដើម តែងនាំមកនូវភាពអវិជ្ជមានដល់សង្គម ជាពិសេសអ្នកនយោបាយមានភាពជ្រុលនិយម។ តើគុណសម្បត្ដិ និងគុណវិបត្ដិ របស់អ្នកវិភាគសង្គម និងនយោបាយមានបែបណា? យើងនឹងធ្វើកិច្ចពិភាក្សាសំខាន់មួយ ដែលផ្ដោតទៅលើបញ្ហានេះ៕

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនរបស់យើងនឹងធ្វើការឆ្លើយតបទៅនឹងសំណួរដូចខាងក្រោម៖

១. តើអ្នកវិភាគសង្គមនិងនយោបាយ ជានរណា? 

២. តើពួកគេបានដើរតួនាទីអ្វីខ្លះសម្រាប់សង្គមនិងនយោបាយ? 

៣. ការកត់សំគាល់ជាទូទៅបង្ហាញថា អ្នកតាមដានបញ្ហានយោបាយនិងបទវិភាគ ការអប់រំ។ល។ មិនសម្បូរដូចការចង់ដឹងរឿងបុគ្គលនិយម ?

៤. ប្រសិនបើយុវជនជំនាន់ថ្មីចង់ក្លាយខ្លួនទៅជាអ្នកវិភាគ ១រូប ប្រកបដោយសមត្ថភាព ពួកគេគប្បីសិក្សាទៅលើអ្វីខ្លះ?

៥. តើពួកគេមានឥទ្ធិពលវិជ្ជមាននិងអវិជ្ជមានបែបណាខ្លះ ចំពោះលទ្ធផលនៃការវិភាគរបស់ពួកគេ?

​៦. តើប្រជាពលរដ្ឋគប្បីមានមូលដ្ឋានអ្វីខ្លះសម្រាប់ផ្ដល់ទំនុកចិត្ដចំពោះអ្នកវិភាគនិងសមិទ្ធិផលរបស់គាត់?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner