កម្ពុជារំលឹកទិវាយាងចូលទីវង្គតព្រះបរមរតនកោដ្ឋិ (Video Inside)

កម្ពុជាបានរំលឹកទិវាយាងចូលទីវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទព្រះនរោត្តម សីហនុដែលមានរយៈ ពេល៩ឆ្នាំកន្លងមកហើយគិតត្រឹមថ្ងៃសុក្រទី១៥តុលានេះ។ ព្រះករុណាព្រះបាទព្រះបរមរតនកោដ្ឋបានយាង ចូលទីវង្គតក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅថ្ងៃទី១៥តុលាឆ្នាំ២០១២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃប្រទេសកម្ពុជា បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី១៥តុលា ឆ្នាំ២០២១នេះថា«ប្រជារាស្រ្តទូទាំងប្រទេស, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សម្តែងនូវក្តីគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ បំផុតចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុ ភូមិកម្ពុជា»។ ស្នាព្រះហស្ថធំបំផុតមួយរបស់ព្រះបរមរតនកោដ្ឋិដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិន អាច បំភ្លេចបាននោះ គឺព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងការយាងទាមទារនិងដណ្តើមសិទ្ធិសេរី ភាពជូនប្រជាពលរដ្ឋខ្មែរ រួចចេញផុតពីនឹមអាណានិគមិយមបារាំងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឧទ្ទិសព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសពព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមព្រះអង្គយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។

នៅព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១នៃទិវារំលឹកខូប៩ឆ្នាំនៃការយាងចូលទីវង្គតនេះផងដែរ ថ្នាក់ដឹកនាំតាមក្រ សួងស្ថាប័ននានា ត្រូវគេឃើញបានដឹកនាំគណៈប្រតិភូ ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុ ណា”ព្រះបរមរតនកោដ្ឋ” នៅវិមានព្រះបរមបដិមារបស់ព្រះអង្គដែលស្ថិតក្នុងសួនច្បារខាងកើតវិមានឯករាជ្យ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner