១៦ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ទ្វារទឹកទំនប់សេកសក បានបើកទាំងប្រាំពីរទ្វារដោយបួនទ្វារបើកកម្ពស់ ៣ម៉ែត្រ បីទ្វារបើកកម្ពស់ ៥ម៉ែត្រ ដើម្បីបន្ធូរទឹកចេញពីក្នុងអាងខ្លះ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនពីរបីថ្ងៃ ដែលបានសង្គ្រោះក្រុងបាត់ដំបងនៅតាមដងស្ទឹងសង្កែ – រស្មីកម្ពុជា

២. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ (FTA) នឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ តុលា ឆ្នាំ២០២១នេះ ដែលរំពឹងថា នឹងលើកកម្ពស់កម្ពុជាការនាំចេញរបស់កម្ពុជាទៅកូរ៉េបានកាន់តែច្រើនថែមទៀត – FN

៣. ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកាត់ដេរ ក្នុងតម្លៃសរុបជាង ៨,២ពាន់លានដុល្លារ កើនប្រមាណ ៨៤៣,៤លានដុល្លារ ឬស្មើនឹង ១១,៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ – ភ្នំពេញបុស្តិ៍

៤. អាមេរិកនឹងដកការរឹតបន្តឹងលើការធ្វើដំណើរ សម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នៅថ្ងៃទី៨ វិច្ឆិកា នៅព្រំដែនគោក និងអាកាស ខណៈអ្នកដំណើរតាមអាកាស នឹងត្រូវធ្វើតេស្ត ៣ថ្ងៃ មុនពេលធ្វើដំណើរ – Aljazeera

៥. រដ្ឋាភិបាលអាមេរិក បានផ្តល់ប្រាក់សំណងទៅ ដល់សាច់ញាតិនៃមនុស្សចំនួន ១០នាក់ ដែលត្រូវបានសម្លាប់ខុស ក្នុងប្រតិបត្តិការវាប្រហារដោយដ្រូននៅក្នុងរដ្ឋធានី Kabul កាលពីខែសីហាកន្លងទៅ – Reuters

ads banner