ភេទទី៣វ័យ១៩ឆ្នាំម្នាក់ ពាក់ព័ន្ធ ករណី ជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១នេះ មានការបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីម្សិលមិញ កម្លាំងជំនាញខណ្ឌ សហការជាមួយកម្លាំងជំនាញប៉ុស្ដិ៍ច្រាំងចំរេះ១ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចណុចដើមត្នោតដីផ្នូរខ្មោចក្រុម១ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ជា អាហ្វីនី ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិខ,២សង្កាត់ច្រាំងចំរេះ២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
ដោយឡែកសម្ភារ:ដកហូត:
១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១១កញ្ចប់។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី