សម្តកិច្ចធ្វើការឃាត់ខ្លួននាក់ញៀនល្បែង៤នាក់ក្នុងក្រុងបានលុង

រតនគីរី ៖ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង៣០ នាទីកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល និងដឹកនាំសម្របសម្រួលដោយ លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង បានចុៈបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ (បៀរ) មួយកន្លែងនៅចំណុច ភូមិ អភិវឌ្ឍន៍ ក្រុងបានលុង ខេត្តរតនគីរី និងឃាត់ខ្លួនបានមនុស្ស ៤នាក់ដែលបានប្រមូលផ្តុំគ្នាលេងល្បែងសុីសងខុសច្បាប់ ។

១. សន ពៅ ភេទ (ម្ចាស់ផ្ទះ)ស្រី អាយុ ៥២ ឆ្នាំ មុខរបរ លក់ដូរ ភូមិ អភិវឌ្ឍន៍ សង្កាត់ ឡាបានសៀក ក្រុងបានលុង។
២. លី លង ភេទ ស្រី អាយុ ២៨ ឆ្នាំ មុខរបរ មេផ្ទះ ភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង រតនគីរី ។
៣. តារា រឿង ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ មេផ្ទះ ភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀកក្រុង បានលុង ។
៤. ឈង ណាលីន ភេទ ស្រី អាយុ ៥៥ ឆ្នាំ មុខរបរ លក់ដូរ ភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុង បានលុង រតនគីរី ។
វត្ថុតាងដកហូតរួមមាន

  • បៀរ ៤ ហ៊ូ។
    -ទូរសព្ទ័ដៃចំនួន ៥គ្រឿង ខូច ២ គ្រឿង ចាស់ ៣ គ្រឿង។
  • លុយមួយចំនួន។
    -ម៉ូតូ ២គ្រឿង សង់ ១ វ៉េវ ១។
    -ក្រោយពីឃាត់ខ្លួនបានហេីយសម្ថកិច្ចបានយកធ្វើតេសរហ័សរកកូវីត១៩ លទ្ធផលអវិជ្ជមាន
    -បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ដោយ គតិ យុត្ត
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner