រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំបន្ថែម ស្តីពីករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ចំពោះកុមារ និងយុវវ័យមានអាយុក្រោម ១៨ ឆាំ្ន រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីណែនាំលេខ ០២៧/២១ សណន ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ស្តីពីការបង្ហាញបណ្ណចាក់វាំក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ក្នុងនោះ តាមរយៈការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ រដ្ឋបាលរាជធានី ភ្នំពេញ សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម ១៨ ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការ ចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩ ។

ឈរលើមូលដ្ឋានខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញនូវសេចក្តីណែនាំបន្ថែម ដល់ គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្ស-និស្សិត មាតាបិតា-អាណាព្យាបាល និង សាធារណជនទាំងអស់ នូវគោលការណ៍ដូចខាងក្រោម ៖

១-ចំពោះកុមារ និងយុវវ័យដែលមានអាយុ ចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងកុមារដែលមាន អាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាំក់សាំងនោះទេ រាល់ពេលចេញ-ចូលសិក្សា នៅតាមទីតាំងគ្រឹះ៖ស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជា បណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ។

២-គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបណ្ណចាក់វាក់សាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិក អប់រំ មាតាបិតា-អាណាព្យាបាល និងភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ ឱ្យបាន ត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលក្នុងគ្រឹះស្ថានសិក្សា។ ដោយឡែក ចំពោះកុមារ និងយុវវ័យដែល មានអាយុក្រោម ១៨ ឆ្នាំ ក៏ត្រូវបានលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វាំក់សាំងផងដែរ រាល់ ពេលចេញ-ចូលទៅទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ នៅតាមគ្រឹះ៖ស្ថានសិក្សាសាធារណៈ និង ឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner