នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ក្រោយពីលួចម៉ូតូសណ្ដោងរុម៉កបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយប្រជាពលរដ្ឋដេញឃាត់ខ្លួនបាន ក្រោយពីលួចម៉ូតូសណ្ដោងរុឺម៉កបានសម្រេច កាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិរលួស សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អុឹម ខាន់ថង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបបជាងម៉ាប ស្នាក់នៅក្នុងឃ្លាំងភូមិរលួស សង្កាត់ជេីងឯក ខណ្ឌដង្កោ ។
បេីតាមសម្ដីបុរសរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ គាត់បានយកម៉ូតូសណ្ដោងរុឺម៉កទៅទុកមុខឃ្លាំងហេីយធ្វេីការក្នុងឃ្លាំងម៉ាបធម្មតា ខណៈនោះគាត់ក៏ដេីរមកខាងមុខដេីម្បីសម្រាកបន្តិច ស្រាប់តែឃេីញជនសង្ស័យពីរនាក់បេីកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងមកធ្វេីសកម្មភាពលួចម៉ូតូសណ្ដោងរុឺម៉ករបស់គាត់ចេញពីមុខឃ្លាំង ដេីម្បីគេចខ្លួន ទេីបគាត់ស្រែកថាចោរៗនិងជិះដេញតាមបណ្ដោយផ្លូវ២១៧រហូតមកដល់មុខមន្ទីរពេទ្យបង្អែកដង្កោ ក៏ជួបកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ ទេីបជួយស្ទាក់ចាប់បានម្នាក់ រីឯម្នាក់ទៀតបេីកម៉ូតូសណ្ដោងរុឺម៉ករបស់ពួកគេគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ននេះ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួន ត្រូវសមត្ថកិច្ចជំនាញកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីចាត់ការតាមច្បាប់ ព្រមទាំងស្រាវជ្រាវរកបក្ខពួកម្នាក់ទៀតយកមកផ្ដន្ទាទោសតាមច្បាប់ ។ ដោយឡែកវត្ថុតាងដែលជាម៉ូតូសណ្ដោងរុឺម៉ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យម្ចាស់វិញផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner