ក្រដាសប្រាក់ ៣ ម៉ឺនរៀល

អបអរសាទរខួបទី៣០ឆ្នាំ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងការយាងមាតុភូមិនិវត្តន៍ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”

កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត សូមចារឹកទុកក្នុងក្រាំងទំព័រមាសនៃប្រវត្តិសាស្រ្តកម្ពុជា និងក្នុងដួងចិត្ត ចំពោះព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះវររាជបិតាបង្រួបបង្រួមជាតិ ដែលបានដឹកនាំចរចាខ្មែរគ្រប់ភាគីរហូតឈានដល់ការបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក្រោមព្រះរាជតម្រិះតម្កល់ផលប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជាជាធំនៅគ្រប់កាលៈទេសៈ។

កិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានបញ្ចប់ ដោយផ្លែផ្កា និងជោគជ័យបំផុត ក្រោមវត្តមាន សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ភាគីបារំាង ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ដោយប្រកាន់យករបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលបានធ្វើឱ្យប្រទេសមានស្ថេរភាព សន្តិសុខ និងសន្តិភាពពេញលេញរហូតដល់បច្ចុប្បន្ន៕

#ធនប័ត្រអនុស្សាវរីយ៍ #ព្រះរាជាណាចក្រកម្ពុជា #Riel #ប្រាក់រៀល

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner