ចាប់គ្រឿងញៀនជិត២០គីឡូ និងជនសង្ស័យ២នាក់នៅស្វាយរៀង (Video Inside)

គ្រឿងញៀនជិត២០គីឡូក្រាមនិងជនសង្ស័យ២នាក់ ដែលបង្ក្រាបបានក្នុងខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការនៅថ្ងៃទី១៨តុលានេះ ។ សមត្ថកិច្ចបានថ្លែងថាគ្រឿងញៀនសរុបទម្ងន់ ១៩គីឡូ និង៤៨៨ ក្រាម ត្រូវសមត្ថកិច្ចបានស្ទាក់ចាប់កាលពីថ្ងៃទី១៣តុលា ក្នុងពេលដែលជនល្មើសបំរុងដឹកជញ្ជួនចេញ ទៅប្រ ទេសវៀតណាម។

ការបង្ក្រាបបានធ្វើ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត នៃក្រុងបាវិត។ ជនសង្ស័យចំនួន២នាក់ដែលបានឃាត់ខ្លួននាពេលនេះ រួមមាន ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ជាជនជាតិ វៀតណាម និង ឈ្មោះ វ៉ាន់ សុផា អាយុ ២០ឆ្នាំ ជាជនជាតិខ្មែរ ។

សមត្ថកិច្ចបានរាយការណ៍បញ្ជាក់ថាក្នុងចំណោមគ្រឿងញៀនទាំងជិត២០គីឡូក្រាមនោះរួមមានៈថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនទម្ងន់៣ពាន់៥០២ក្រាម ,ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២ពាន់៩៨៦ក្រាម, និងថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់១ម៉ឺន៣ពាន់ក្រាម  និងសម្ភារៈពាក់ព័ន្ធនិងការជួញដូរមួយចំនួនទៀត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner