រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន១៧៥ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានបន្តធ្លាក់ចុះថែមទៀតដែលជាតួលេខស្ថិត ក្រោមខ្ទង់២០០ករណីក្នុងរយៈពេល២ថ្ងៃជាប់គ្នាមកនេះ។ តួលេខឆ្លងថ្មីថ្ងៃនេះ មានចំនួន១៧៥ករណីដែលថយ ចុះ២០ករណីបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន១៤១ករណីជាការឆ្លងចូលក្នុង សហគមន៍ និង៣៤ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៣២ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង១២ករណី។ ចំណែកការ ស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន១១នាក់ដែលថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២៤០ថ្ងៃ កន្លងមកនេះ បានកើនឡើង ដល់៩ម៉ឺន៧ពាន់ ៦៣៦ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែតុលា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន ៧ពាន់៣៥ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៦៨១នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន១១ ម៉ឺន ១ពាន់៤២០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner