សម្តេចអំពាវនាវពលរដ្ឋត្រូវរៀនរស់នៅក្នុងបរិបទថ្មីនៃជម្ងឺកូវីដ១៩ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវក្នុងសារសម្លេងមួយនៅថ្ងៃទី១៩តុលាដាស់តឿនប្រជាពលរដ្ឋត្រូវរៀន រស់នៅក្នុងបរិបទនៃគន្លងថ្មីដែលមានជម្ងឺកូវីដ១៩ ដែលការដាស់តឿននេះ បានធ្វើឡើងទន្ទឹមនឹងយុទ្ធនាការ ការចាក់វ៉ាក់សាំងត្រៀមនឹងបិទបញ្ចប់នាពេលខាងមុខ និងក្នុងពេលដែលតួលេខឆ្លងនិងស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសកម្ពុជា ត្រូវគេឃើញថាបានបន្តធ្លាក់ចុះជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវ អ្នក ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវតែប្រញាប់រួសរាន់ចាក់ទាន់ពេលវេលា និងក្រុមគ្រូពេទ្យត្រូវ ចល័តតាមគោល ដៅឆ្ងាយៗនៃតំបន់ដាច់ស្រយាលដោយនាំយកវ៉ាក់សាំងទៅចាក់ជួនពលរដ្ឋដល់កន្លែងឬតាមផ្ទះ, ត្រូវចៀស វាង អំពើរើសអើងចំពោះអ្នកឆ្លងកូវីដ១៩, ត្រូវចេះរួមសាមគ្គីគ្នាក្នុងសហគមន៍ដើម្បីការលើកទឹកចិត្តព្យាបាលដល់ អ្នក ឆ្លងក្នុងភូមិឃុំនិងស្រុករបស់ខ្លួន និងត្រូវជម្រុញថែមទៀត ឲ្យតួលេខឆ្លងនិងតួលេខស្លាប់ដោយសារជម្ងឺកូវីដ១៩ បន្តធ្លាក់ចុះថែមទៀត ដើម្បីឈានដល់ការបើកឡើងវិញនូវដំណើរការសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner