រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៥ពាន់៦១១នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៥ពាន់ ៦១១នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសារុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបាន ទទួល ការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៩ ខែតុលា បានកើនដល់១៣លាន៦សែន៩ពាន់៥២១នាក់ហើយ, ក្នុង នោះអ្នកបានចាក់វ៉ាក់សាំងដូសទី២ រួចមានចំនួន១២លាន៧សែន១ម៉ឺន៤ពាន់៦៧៥នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៥ម៉ឺន៣ពាន់៦២២នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៧ម៉ឺន៦ពាន់៨១៥នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៧ម៉ឺន៩ពាន់៨៤នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី១៨ តុលា ឆ្នាំ២០២១ បានចំនួន ១លាន៤សែន៨ម៉ឺន៧៤៧នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦ លាននាក់ ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៥,០៦% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner