ភ្លៀងបន្តធ្លាក់មួយសប្តាហ៍ទៀត (Video Inside)

ភ្លៀងនៅតែបន្តធ្លាក់ថែមទៀតក្នុងមួយសប្តាហ៍ខាងមុខនេះទៀតដោយសារតែកម្ពុជាបន្តទទួលរងឥទ្ធិពល វិសម្ពាធមកពីក្រៅប្រទេស។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ២០ដល់ ថ្ងៃទី២៦តុលា កម្ពុជា, ភាគខាងជើងនៃប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធចិន រីឯភាគខាងត្បូង វិញនឹងទទួលរង​សម្ពាធទាបពីឥណ្ឌា។

ការព្យាករណ៍ដដែល បានបង្ហាញថា បណ្តាខេត្តនៅតាមវាលទំនាប កណ្តាលដូចជារាជរានីភ្នំពេញនិងខេត្តភាគខាងក្រោម​ដែលមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ ដោយអន្លើពីក្នុងកម្រឹតខ្សោយទៅបង្គួរ លាយឡំ ផ្គរនិងរន្ទះ។ការព្យាករណ៍ដដែល បានបន្តថាបណ្តាខេត្ត ជាប់ ភ្នំដងរ៉ែក និងខ្ពស់រាបឥសាន្ត អាចនឹងមានភ្លៀងពីកម្រឹតខ្សោយទៅមធ្យម រីឯចំណែកខេត្តដែលជាប់នឹងមាត់ សមុទ្រនោះវិញ ក៍អាចនឹងមានភ្លៀងពីកម្រឹតខ្សោយទៅមធ្យមផងដែរ។

វិបត្តិជំនន់ទឹកភ្លៀង ក្នុងសប្តាហ៍ កន្លង មកនេះ បានធ្វើឲ្យកំពស់ទឹកទន្លេតាមកន្លែងមួយចំនួនបានកើនឡើងខ្ពស់ ក្នុងនោះក្នុងខេត្ត រតនគីរី កម្ពស់ទឹក ទន្លេនៅក្នុងខេត្តនោះ ត្រូវគេរាយការណ៍ថាបានកើនលើសកម្រិតប្រកាសអាសន្នហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner