បិទកំណាត់ផ្លូវជាតិលេខ៧៦ដោយសារជំនន់ទឹកភ្លៀងនិងទឹកទន្លេ (Video Inside)

កំណាត់ផ្លូវជាតិលេខ៧៦ក្នុងខេត្តរតនគីរីត្រូវបានបិទបណ្តោះអាសន្នដោយសារជំនន់ទឹកទន្លេនិងទឹកភ្លៀង។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានឱ្យដឹងនៅថ្ងៃទី១៩តុលាថា កម្ពស់ទឹកទន្លេស្រែពក ស្ថានីយលំផាត់នៅថ្ងៃនេះ បានកើនឡើងចំនួន១៣ម៉ែត្រនិង៦១សង្ទីម៉ែត្រ ដែលកម្ពស់ទឹកប្រកាសអាសន្ន មាន ១២ម៉ែត្រនិង៥០សង្ទីម៉ែត្រ។ ចំណែកកម្ពស់ទឹកទន្លេសេសានស្ថានីយកាចូននោះវិញ បានកើនដល់៩ម៉ែត្រនិង ១៧សង្ទីម៉ែត្រនៅថ្ងៃនេះ គ្រាកម្ពស់ទឹកប្រកាសអាស្ននរបស់ទន្លេ គឺមាន៨ម៉ែត្រ៥០សង្ទីម៉ែត្រ។

រដ្ឋបាលខេត្តរតនគិរី ក្រោយស្ថានភាពលិចលង់នោះមក បានសម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២៧២-២៧៣ នៅស្រុកលំផាត់។ រដ្ឋបាលខេត្តបញ្ជាក់ថាការផ្អាកនេះ គឺដោយសារមាន ភ្លៀងធ្លាក់ជាប់ៗគ្នា ទន្ទឹមការបើកធាទឹកពីអាងស្តុកទឹកស្រែពក៤ ផ្នែកខាងលើនៃទន្លេស្រែពក ទើបបង្ករជាជំនន់ ទឹកធ្វើឱ្យលិចភូមិ ឃុំមួយចំនួន ដែលស្ថិតនៅតំបន់ទំនាបនៅក្នុងភូមិសាស្ត្រស្រុកលំផាត់ និងស្រុកជាប់ដងទន្លេ សេសាន ។  

ការផ្អាកចរាចរណ៍នេះ នៅមិនទាន់បានកំណត់ថា តើត្រូវបើកឱ្យចរាចរណ៍ ដំណើរការ ឡើងវិញនៅ ពេលណាមួយនោះទេ ដោយរង់ចាំរហូតដល់មានការជូនដំណឹងសាជាថ្មី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner