តំបន់ទំនាបខេត្តកំពង់ឆ្នាំងរងការជន់លិច (Video Inside)

តំបន់ទំនាបមួយចំនួនធំនៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង និងនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បាន រងនឹងការលិចទឹកបន្ទាប់ពីភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។

កម្ពស់ទឹកទន្លេសាប ត្រូវគេរាយការណ៍ថា បានហក់ឡើងគួអោយកត់សំគាល់ថែមទៀតនៅស្ថានីយ៍ជលសាស្ត្រ ផ្សារក្រោម ។ ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ ឆ្នាំលោក ដោក ប៊ុនថុន បានថ្លែងនៅថ្ងៃទី១៩ តុលា នេះថា ភ្លៀងនៅតែបន្តធ្លាក់ ដែលធ្វើអោយស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម មានការហក់ឡើងវិញ ដែលមានកម្ពស់៧ម៉ែត្រនិង៥៣សង្ទីម៉ែត្រហើយនាពេលនេះ ដែលស្ថានភាពទឹកមា​ន កម្រិតខ្ពស់ជាងឆ្នាំទៅថែមទៀត។

លោកបានប្រៀបធៀបថារយៈពេលដូចគ្នានេះកាលពីឆ្នាំទៅ ទឹកទន្លេមាន កម្ពស់តែ៧ម៉ែត្រនិង១៦សង្ទីម៉ែត្រតែប៉ុណ្ណោះ ។ គួរបញ្ជាក់ថាកម្ពស់ទឹកទន្លេសាប ដែលត្រូវប្រកាសអោយ ប្រុងប្រយត្ន័ គឺកម្ពស់១១ម៉ែត្រ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner