កម្ពុជាមាតុភូមិយើង២០.តុលា.២០២១

មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង២០.តុលា.២០២១

LD1  ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែតុលា កម្ពុជាបន្តធ្លាក់ភ្លៀងពីកម្រិតខ្សោយ ទៅបង្គួរ ដោយសារភាគខាងជើងនៃប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ៕…ឃ្លីប(សម្លេងចរិយា+សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD  សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំបើកកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាចុងសប្តាហ៍ខាងមុខនេះ ជាមួយនឹងកិច្ចពិភាក្សានិងឆ្លង របៀបវារៈសំខាន់ចំនួន៣ ៕អាន(វណ្ណលុក+លីដា+សេឌី)

LD4  កំណើនអ្នកចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កើនដល់ ៩៩,៥៨% និងត្រូវបានចាត់ទុកជាប្រទេសឈានមុខគេ៕អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD7  រដ្ឋមន្ត្រីពាណិជ្ជកម្ម សង្ឃឹមថា សេចក្តីថ្លែងការណ៍ស្តីពីពាណិជ្ជកម្ម ដែលនឹងប្រកាសនៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់ WTO នឹងរួមចំណែកជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច៕អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD6  ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ ២០២១ នេះ ក្រសួងបានកំណត់ថ្ងៃប្រឡងនៅដើមខែធ្នូខាងមុខនេះ ៕អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD2  គណកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បង្កើតក្រុមការងារចុះត្រួតពិនិត្យវាយតម្លៃគុណភាពផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ៕..អាន(លោកខៀវ សាវុន)

LD3  សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ចំពោះដំណើរការពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD5  ទោះភ្លៀងធ្លាក់នៅទូទាំងប្រទេសខ្លាំង ធ្វើឱ្យបរិមាណទឹកដែលហូរពីភ្នំគូលែន និងផ្នែកខាងជើងមានការកើនឡើងខ្ពស់ដែលអាចបង្កជាទឹកជំនន់ ប៉ុន្តែក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ពុំមានបញ្ហានោះទេព្រោះអាជ្ញាធរជាតិអប្សរាបានធ្វើការស្តារប្រព័ន្ធធារាសាស្រ្តបុរាណក្នុងតំបន់អង្គរឱ្យដំណើរការឡើងវិញ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

ព័ត៌មានអន្តរជាតិពេលព្រឹក

១-  កូរ៉េខាងជើងអះអាងពីជោគជ័យក្នុងការធ្វើតេស្តមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

២-  រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិកធ្វើតេស្តិ៍រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

៣-  WHO មានផែនការផ្គត់ផ្គង់ថ្នាំ និងការធ្វើតេស្តដែលមានតម្លៃទាបសម្រាប់ប្រទេសក្រីក្រ ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

៤-  ចំនួនអ្នកស្លាប់កើនដល់៤១នាក់ដោយសារគ្រោះទឹកជំនន់វាយប្រហារប្រទេសឥណ្ឌា ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner