កិច្ចប្រជុំពិភាក្សាអំពី របាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥

ភ្នំពេញ: ឯកឧត្តម រាជ រ៉ា    រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃក្រុលេខាធិការដ្ឋាន ទទួលបន្ទុកការងារ IDP របស់ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា    អំពីរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម  តាមរយៈប្រព័ន្ធវីដេអូ Zoom ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី     រដ្ឋមន្រ្តី-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ កិច្ចប្រជុំនេះ ប្រធានក្រុមលេខាធិការដ្ឋាន ទទួលបន្ទុកការងារ IDP នៃ ក.អ.ក ក៏បានធ្វើបទបង្ហា-ញសង្ខេបរួម ស្តីពីសេចក្តីព្រាងរបាយការណ៍ វាយតម្លៃពាក់កណ្តាលអាណត្តិនេះ រួមបញ្ចូលទាំងសារបាន   រចនា-សម្ព័ន្ធ នៃរបាយការណ៍ វិធីសាស្រ្តនៃការវាយតម្លៃ ក៏ដូចជាសមិទ្ធកម្មសំខាន់ៗ ក្នុងការសម្រេចបានចក្ខុវិស័យ និងគោលបំណងនៃ IDP ជូនអង្គប្រជុំទាំងមូល។

ឯកឧត្តម រាជ រ៉ា បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្តីព្រាងរបាយការណ៍នេះ បានយ៉ាងល្អប្រសើរ។ ឯកឧត្តមក៏បានជម្រាបជូន អំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមគាំទ្រ នៃការអនុវត្តគោលនយោបាយ IDP ក្នុងពេលកន្លងមក  រួមមាន ការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល តាមរយៈការបន្តធ្វើពិពិធកម្មទីផ្សារនាំចេញ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលថ្មីៗ នេះរួមមាន  កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជាដើម ក៏ដូចជាការបន្តធ្វើទំនើបកម្ម ការចុះបញ្ជីពាណិជ្ជកម្ម រួមមាន ការចុះបញ្ជីតាមប្រព័ន្ធ CamDX       និងការរៀបចំគោលនយោបាយ សម្រាប់ទំនិញកសិកម្ម សក្តានុពលសំខាន់ៗ ដូចជា ដំឡូងមី និងស្វាយចន្ទី ជាដើម។

ជាលទ្ធផល អង្គប្រជុំបានឯកភាព ជូនក្រុមការងារលេខាធិការដ្ឋាន និងក្រសួង-ស្ថាប័នផ្តល់ធាតុចូលបន្ថែម មុននឹងបន្តនីតិវិធី ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈមន្រ្តី ដើម្បីពិនិត្យ និងសម្រេចក្នុងពេលខាងមុខនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ    បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ     ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ទោះបីជាស្ថិតនៅក្នុងបរិបទ នៃគន្លងប្រក្រតីភាពថ្មី ក្នុងការបំពេញបន្ថែម និងផ្តល់ធាតុចូល ដ៏មានសារៈសំខាន់នានា ក្នុងសេចក្តីព្រាងរបាយការណ៍ ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner