រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ចប់ការអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរ

អត្ថបទដោយ៖
ហេង វណ្ណា

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបញ្ចប់វិធានការរដ្ឋបាល និងបម្រាមគោចរ ក្នុងខេត្តជាបណ្ដោះអាសន្ន នៅក្នុងភូមិសាស្ត្រខេត្ត។

រាល់សកម្មភាព មុខរបរ និងអាជីវកម្មរមនីយដ្ឋាន សួនកម្សាន្ត សារមន្ទីរ ក្លឹបហាត់ប្រាណ អាចដំណើរការឡើងវិញបានដោយតម្រូវឱ្យអនុវត្តវិធានការសុខាភិបបាលចាំបាច់នានា និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ ដោយរៀបចំឱ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃ ធ្វើការវាស់កម្តៅ នៅមុខច្រកចូល ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner