ឯកឧត្តម សៅ សារឿន ប្រគល់ថវិកាគ្រួសារសពឯកឧត្តម សុខ យ៉ម

ឯកឧត្តមឧត្តម សេនីយ៍ ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បាននាំយកថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួនជាង ៣០លានរៀល ផ្តល់ជូនលោកស្រី តុ រ៉ន ជាភរិយាសពឧត្តមសេនីយ៍ សុខ យ៉ម សម្រាប់រៀបចំធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឲ្យបានសមរម្យ ។

សូមបញ្ជាក់ថាសព ឧត្តមសេនីយ៍ត្រី សុខ យ៉ម ជានាយទាហានជំនាញបច្ចេកទេសអាវុធ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានទទួលមរណៈភាពកន្លងទៅនេះ ដោយរោគាពាធ ។ ពិធីប្រគល់ថវិកានេះ បានធ្វើឡើងនៅគេហដ្ឋាននៃក្រុមគ្រួសារសព ស្ថិតក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី ១៩ ខែតុលា ។

ឯកឧត្តម សៅ សារឿន បានបញ្ជាក់ថា ថវិកាឧបត្ថម្ភសម្រាប់ ពិធីបុណ្យសពនេះ គឺជាការគិតគូខ្ពស់ពី សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពីសម្តេចពិជ័យសេនា ប្រមុខការពារជាតិ អគ្គមេបញ្ជាការ និង ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកដែលជានិច្ចជាកាល តែងបានគិតគូរខ្ពស់ និង យកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ របស់នាយ និងពលទាហាន ព្រមទាំងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទោះ ស្ថិតក្នុងការគ្រប់គ្រង ឬ ចូលនិវត្តន៍ ហើយក៏ដោយ ក៏ប្រមុខរាជរដ្ឋានភិបាលបានបី បាច់ ថែ រក្សាជានិច្ច តាមរយៈកសាងមជ្ឈមណ្ឌលយោធិនពិការ ៣១៧ កោះស្លា កំពត មណ្ឌល៣១៧ គូលេន សៀមរាប និងមជ្ឈមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ ក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងកសាងផ្ទះស្នាក់នៅជូនគ្រួសារកងទ័ព និងបងប្អូនអតីតយុទ្ធជន តាមតំបន់ព្រំដែន ជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្ត ដល់ ញាតិមិត្តនិងក្រុម គ្រួសារដែល ធ្លាប់ មានគុណបំណាច់បម្រើជាតិនិងមាតុភូមិនិងប្រជាជន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner