សេតវិមាន៖ សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនដើម្បីចរចាជាមួយកូរ៉េខាងជើងបន្ទាប់ពីការសាកល្បងមីស៊ីល

វ៉ាស៊ីនតោន៖ សេតវិមាននៅថ្ងៃអង្គារសប្តាហ៍នេះបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនដើម្បីចូលរួមជាមួយកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងមីស៊ីលចុងក្រោយរបស់ខ្លួន។

អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សារគី បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលធ្វើសន្និសីទប្រចាំថ្ងៃមួយថា សហរដ្ឋអាមេរិកថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ខណៈកត់សម្គាល់ថា ការបាញ់បង្ហោះទាំងនេះ ក៏បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ការសន្ទនា និងការទូតផងដែរ។ លោកស្រីបន្ថែមថា ការផ្តល់ជូនរបស់យើងនៅតែអាចជួបបាន គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌជាមុន។ យើងក៏ប្រឹក្សាយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តផងដែរ… យើងនៅតែត្រៀមខ្លួនដើម្បីធ្វើកិច្ចការការទូតជាមួយកូរ៉េខាងជើង។

គួរបញ្ជាក់ថា រដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន បានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនបានព្យាយាមចូលរួមជាមួយទីក្រុងព្យុងយ៉ាង ជុំវិញបញ្ហាការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីឆន្ទៈក្នុងការបន្ធូរបន្ថយទណ្ឌកម្មឡើយ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner