ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីកូរ៉េខាងជើង

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានសម្រេចបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលនាពេលថ្មីៗចុងក្រោយនេះរបស់កូរ៉េខាងជើង។

កិច្ចប្រជុំខាងលើបានកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតេស្តមីស៊ីលផ្លោងដែលជាប្រភេទបាញ់ចេញនាវាមុជទឹកដោយជោគជ័យកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ប្រភពការទូតរបស់អង្គការសហប្រជាជាតិនិយាយថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង។

សូមរំលឹកផងដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលលើកមុនរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ១៥ និងទី ២៨ ខែកញ្ញាកន្លងទៅ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងរួមគ្នាមួយ ដោយសារតែមានភាពខុសគ្នានៃមតិយោបល់រវាងប្រទេសលោកខាងលិច ចិន និងរុស្ស៊ី៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner