បេសកកជនពិសេសអាមេរិក កូរ៉េខាងត្បូង និងជប៉ុនធ្វើកិច្ចពិភាក្សាគ្នាស្តីពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ បេសកជនពិសេសមកពីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពីការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ដោយកូរ៉េខាងជើង។

មន្រ្តីជាន់ខ្ពស់ប្រទេសសម្ព័នមិត្តទាំងបីបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីកម្មវិធីអាវុធ របស់ទីក្រុងព្យុងយ៉ាង និងវិធីសាស្រ្តរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា ប្រេសិតបានចែករំលែកការវិភាគរបស់ពួកគេអំពីការវិវត្តថ្មីៗនេះ។ អគ្គនាយកជប៉ុនសម្រាប់កិច្ចការមហាសមុទ្រ និងអាស៊ីលោក ហ៊្វូណាកូគី តាកេហ៊ីរ៉ូ បាននិយាយថា ការបាញ់បង្ហោះនេះគឺជាការរំលោភយ៉ាងច្បាស់ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)។

ជាមួយគ្នានេះ តំណាងពិសេសអាមេរិកលោក ស៊ុង គីម បានអំពាវនាវដល់មេដឹក នាំកូរ៉េខាងជើងឱ្យចៀសវាងពីការបង្កហេតុបន្ថែមទៀត ហើយថា អ្នកការទូតអាមេរិកមានឆន្ទៈជួបពិភាក្សាដោយគ្មានលក្ខខណ្ឌជាមុន។ គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូងមិនដែលបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការឡើយ ខណៈដែលបេសកជនអាមេរិកលោក គីម និងកូរ៉េខាងត្បូង គឺលោក ណូ គ្យូឌុក បាននិងកំពុងស្វែងយល់អំពីបញ្ហានេះ និងបញ្ហាផ្សេងទៀត៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner