ឯកឧត្តម សាយ សំអាល់ ប្រគល់ធុងទឹកចម្រោះទឹកស្អាត ជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល

រាជធានីភ្នំពេញ៖ឯកឧត្តមជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានប្រគល់ធុងចម្រោះទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល។ ក្នុងពេលទទួលធុងទឹកចម្រោះកាលពីព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ លោកនាយកវិទ្យាល័យហ៊ុនសែនតាខ្មៅ បានឱ្យដឹងថាធុងចម្រោះទឹកស្អាតនៅក្នុងសាលាមានអត្ថប្រយោជន៍សំខាន់ក្នុងការជួយដល់បរិស្ថានជាច្រើនដូចជាសាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ និងសុវត្ថិភាពសម្រាប់សិស្ស និងលោកគ្រូអ្នកគ្រូបរិភោគ បានកាត់បន្ថយការចំណាយថវិកាក្នុងការទិញទឹកបរិភោគ ក៏ដូចជាជួយកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក។

ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ក្រសួងបរិស្ថានមានទិសដៅសំខាន់ផ្តោតលើសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព និងសាលមេត្រីបរិស្ថាន។ គម្រោងនេះ ចូលរួមសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាពនៅកម្ពុជា។
ក្នុងពិធីនេះដែរ ឯកឧត្តម ជួប ប៉ារីស៍ បានជួបសំណេះសំណាល និងចែកជូនសម្ភារៈអប់រំ សៀវភៅ សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា រួមជាមួយវត្ថុអនុស្សាវរីយ៍ ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់វិទ្យាល័យក្រុងតាខ្មៅ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner