អ្នកវិទ្យាសាស្ត្រ៖ វ៉ារ៉្យង់ជំនាន់ក្រោយវ៉ារ៉្យង់ដែលតា អាចនឹងកាចសាហាវជាងវ៉ារ៉្យង់ជំនាន់មុនៗ

អ្នកវិទ្យាសាស្ត្រ​ កំពុង​អ​ន្ទះ​សា​រ​តា​មដាន​សមត្ថភាព​​វ៉ារ៉្យង់​ក្រោយ​ វ៉ារ៉្យង់​ដែល​តា និង​​ជា​វ៉ារ៉្យង់​មួយ​នៅពី​ក្រោយ​ការ​​រីករាល​ដាល​ដ៏​កាច​សាហាវ​​នៅច​ក្រភ​ពអង់គ្លេស​ ហើយ​អា​ច​​ឆ្ល​ង​រា​ល​ដា​ល​ច្រើ​ន​ជា​ង​វ៉ារ្យ៉ង់ដែលតា​ទៅទៀត​​។​

អនុប្រភេទ AY.4.2 នេះ ទើប​តែ​ត្រូ​វ​បាន​ទ​ទួ​ល​ស្គាល់ ដោយ​អ្ន​ក​ជំ​នា​ញ​ខា​ង​រោ​គសាស្រ្ត​​វិទូ ដែល​សិក្សា​តាម​ការ​វិវត្ត​ហ្សែន​នៃ​វ៉ារ៉្យង់​ដែលតា​ ប៉ុន្តែវត្ត​មាន​​វ៉ារ៉្យង់​នេះ​មា​ន​ចំ​នួន​ជិត ១០ ភាគរយ​នៃ​ករណីឆ្លង​សរុប​នៅ​ចក្រភព​អង់​គ្លេស​ទៅ​ហើយ​។​ ប្រេវ៉ាឡង់​រ​បស់វា កំពុង​កើ​ន​ឡើ​ង​​យ៉ាង​​ឆា​ប់រហ័ស ទោះបី​ជា​មិ​ន​​លឿ​ន​ដូ​ច​វ៉ារ្យ៉ង់​​ដែលតា​ដើ​ម​ ដូច​ពេល​វា​រីក​រាល​ដាល​ពីឥណ្ឌា​ទៅ​​​អង់គ្លេស​កាល​ពី​​ដើម​ឆ្នាំ​នេះ​ក្ដី​។

​អ្នក​ជំនាញ​ ២ នាក់​ គឺលោក Jeffrey Barrett នាយក​នៃគំ​និ​ត​ផ្តួ​ចផ្តើម​ការសិក្សា​ហ្សែនកូ​វីដ -១៩ នៅ​វិទ្យា​ស្ថា​​ន​Wellcome Sanger Institute នៅ Cambridge និង​លោក Francois Balloux  នាយក​នៃ​វិទ្យាស្ថាន Genetics Institute នៅ​​សា​ក​លវិ​​ទ្យាល័យ​ទីក្រុង​ឡុងដ៍ បា​ន​និ​យា​យ​ថា ប្រភេទ AY.4.2 នេះ ហាក់​ដូច​ជា មាន​សមត្ថភាព​ចម្លង​​ពី ១០ ទៅ ១៥ ភាគរយខ្លាំង​ជាង​​ វ៉ារ្យ៉ង់​ដែល​តា​ដើម​ ដែល​បាន​គ្រប​ដណ្តប់​លើក​រណីកូវីដ​​នៅ​ជុំវិញ​ពិភពលោក​ទាំង​មូល​​។

លោក Balloux បាននិ​យាយថា ប្រសិ​ន​បើ​ភ​​ស្តុតា​ង​ប​ឋម ត្រូ​វ​បា​នបញ្ជាក់ថា​ប្រភេទ​ AY.4.2 នេះ​  អាច​ជា​មេរោគ​ឆ្លង ដែ​ល​ឆ្ល​ង​ច្រើ​ន​បំ​ផុត ចាប់​តាំ​ង​ពី​ការ​រា​ត​ត្បា​តបា​ន​ចា​ប់​ផ្តើម យើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ដំណាក់​កាល​នេះ។  

ដោយឡែក អ្នកវិទ្យាសាស្ត្រ​ដទៃ​ទៀត​ នៅ​​ចក្រ​ភ​ព​អ​ង់គ្លេស​ បាន​ភ្ជាប់​ការ​លេច​ឡើង​នៃ​ប្រភេទ AY.4.2 នេះ ថា​ជាការ​ឆ្លង​ក្នុង​កំរិត​ខ្ពស់​ ដែល​បណ្ដាល​ឱ្យ​មាន​ការ​សម្រាក​នៅ​ មន្ទីរពេទ្យ​ និង​ការស្លាប់​នៅ​ចក្រភ​ព​អង់​គ្លេស​ ពោល​គឺ​​ខ្ពស់​ជា​ង​អ្វី ដែ​ល​បា​ន​ក​ត់​ត្រា​​​​​​​​​​​​​​​​នៅ​ក​ន្លែ​ង​ផ្សេ​ងទៀ​ត​នៅ​អឺរ៉ុ​ប​ខា​ង​លិច​។

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner