រយៈពេល៨ថ្ងៃមានអ្នកចុះឈ្មោះបោះឆ្នោតកើនជាង៨ម៉ឺននាក់ (Video Inside)

ពលរដ្ឋចំនួន៩ពាន់៩៤០នាក់បានមកចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងថ្ងៃទី៨នៃការពិនិត្យបញ្ជីឈ្មោះដែលនាំ ឲ្យ ចំនួនតួលេខអ្នកមកចុះឈ្មោះថ្មី បានកើនដល់ជាង៨ម៉ឺននាក់ហើយ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១ ដែលមានរយ:ពេល៥០ថ្ងៃ បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃ ទី៣០ខែវិច្ឆិកា ដោយគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល៨ថ្ងៃ កន្លងមកនេះ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះប្រជាពលរដ្ឋ ដែលបានមកចុះឈ្មោះបោះ ឆ្នោតថ្មី មានចំនួន៨ម៉ឺន៩ពាន់៧៦០នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ៥ម៉ឺន៣ពាន់២៨៧នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន២ម៉ឺន៣ពាន់១១៩នាក់ និងអ្នកដែលបាន ផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ២ម៉ឺន៧ពាន់២៣៣នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner