ថៃ​សម្រេច​ឲ្យ​ទេសចរ​បរទេស​មកពី​៤​៦​ប្រទេស​​​ចូល​ប្រទេស​ ​មិន​ធ្វើ​ច​ត្តាឡី​ស័ក​

ប្រទេស​ថៃ​បាន​ប្រកាស​ កាលពី​យប់​ថ្ងៃ​ទី​២​១​ ​តុលា​ថា​ ​ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​អ្នកដំណើរបរទេស​ដែល​ចាក់​វ៉ាក់សាំង​រួច​ ​មកពី​ប្រទេស​និង​តំបន់​ចំនួន​៤​៦​ ​ចូល​ទឹកដី​ប្រទេស​ថៃ​ ​ដោយ​គ្មាន​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ចាប់ពី​ខែវិច្ឆិកា​ ​២​០​២​១​។​ ​បញ្ជី​ឈ្មោះ​ប្រទេស​ទាំងនោះ​ ​ក៏​រួម​មាន​ទាំង​ចិន​ ​អាមេរិក​ ​អង់គ្លេស​ ​និង​ម៉ាឡេស៊ី​ ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​ថៃ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​Tan​e​e​ S​an​g​rat​ បានឲ្យ​ដឹង​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​វិច្ឆិកា​ ​អ្នកដំណើរ​ទាំងនោះ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ដោយសេរី​នៅ​ប្រ​ទែ​ស​ថៃ​ ​ក្រោយពេល​ឆ្លងកាត់​ដំណាក់កាល​ធ្វើ​តេ​ស្ត​កូ​វី​ដ​១​៩​ ​បន្ទាប់ពី​ទៅដល់​។​

​ការប្រកាស​នេះ​ធ្វើឡើង​ ​ក្រោយពេល​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​និយាយ​ ​កាលពី​ស​ប្តាហ៍​មុន​ថា​ ​ប្រទេស​លោក​នឹង​ផ្តល់​ការអនុញ្ញាត​ឲ្យ​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​រួច​ ​មកពី​យ៉ាងតិច​១​០​ប្រទេស​ ​ធ្វើដំណើរ​តាមយន្តហោះ​ចូល​ប្រទេស​ដោយ​គ្មាន​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ចាប់ពី​ខែក្រោយ​នោះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner