មេបញ្ជាការស្រុកស្អាង និងសប្បុរសជន យកអំណោយចែកជូនគ្រួសារខ្វះខាតយ៉ាងខ្លាំងមួយគ្រួសារ

កណ្តាល ៖ លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជារការកងរាជអវុធហត្តស្រុកស្អាង និងសប្បុរសជន នៅព្រឹក ថ្ងៃទី២២ ខែតុលាឆ្នាំ ២០២១ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងចំនួន០៦នាក់ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតយ៉ាងខ្លាំងចំនួន០១គ្រួសារ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចុះចែកជូនអំណោយនេះរួមមាន អង្ករ២០គីឡូក្រាមចំនួន ០៣បាវ មុី០២កេស ទឹកត្រី០២យួរទឹកសុីអុីវ០២យួរ និងថវិកាមួយចំនួន ។

លោកសេនីយ៏ត្រី អ៊ូ ផល្លី មេបញ្ជារការកងរាជអាវុធហត្តស្រុកស្អាង និងសប្បុរសជន បានអោយដឹងថា ដោយមើលឃើញការអាណិត អាសូរជាខ្លាំង ដែលគ្រួសារខាងលើនេះគាត់ក្រលំបាកខ្លាំងណាស់រកអង្ករច្រកឆ្នាំងមិនចង់បាន ។ សូម្បីតែបង្គន់បត់ជើង ក៏គ្មានដែរទាំងប្តីប្រពន្ធ កូនដើរជុះ តាមព្រៃព្រោះសម័យនេះហើយអ្នកជិតខាងគេមិនឱ្យចូលផ្ទះគេទេ។

គ្រួសារក្រីក្រនេះប្តីឈ្មោះ ទិត្យ សៀងលី ប្រកបមុខរបររកត្រីដាក់មងសន្ទូច ។ ប្រពន្ធឈ្មោះ សួង ស្រី មុខរបរ ដើរសុីឈ្នួលបោកគក់ខោអាវអោយគេនិងបេះត្រគួនព្រលឹត ដើម្បីលក់ យកលុយមកចិញ្ចឹមមកូនតូចៗចំនួនបីនាក់នៅក្នុងបន្ទុក ។

ដោយមើលឃើញពីភាពលំបាកនេះហើយទើបកងរាជអវុធហត្ថស្រុកស្អាងរួមនិងសប្បុរសជននាំយកអំណោយបន្តិចបន្ទួចនិងថវិកាខ្លះរួមមាន លោក ធាម សំបូរ និពន្ធនាយករង ចាត់ការទូទៅទូទស្សន៌ព្រះនារាយណ៍ជួយចំនួន ១០មុឺនរៀល លោកហេង ឆាយ ថៅកែដីឡូត៏ ១០ដុល្លារ ស្រី លីន ម្ចាស់ហាងម្លប់លាភងៀតក្របី ២មុឺនរៀលផងដែរ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner