មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា ៣) ខេត្តសៀមរាបទទួលបានឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ពីក្រុមហ៊ុន T.S.P.R.S Development Co., LtD ចំនួន ៥០០ tests

សៀមរាប ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុន T.S.P.R.S Development Co., LtD បាននាំយកឧបករណ៍តេស្តរហ័ស ពិនិត្យរកមេរោគកូវីដ-១៩ ចំនួន ៥០០ តេស្ត ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា ៣) ខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

លោក ធឹម សំផូត តំណាងឲ្យក្រុមហ៊ុន T.S.P.R.S បានបង្ហាញពីរបៀបប្រើប្រាស់ឧបករណ៍ រួមជាមួយក្រដាសណែនាំជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា ៣) ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពគួរឲ្យទុកចិត្តបាន។ លោកបញ្ជាក់ទៀតថា ឧបករណ៍តេស្តរហ័សនេះ បានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីកយមកប្រកបអាជីកម្មនៅក្នុងប្រទេសកម្ពុជា ចំពោះលទ្ធផលអាចទុកចិត្តបានរហូតដល់ជាង៩០ភាគរយ និងផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ផងដែរ។

លោក សាស្ត្រាចារ្យ យ៉ៃ ចន្ទនា មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា ៣) ខេត្តសៀមរាប បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងវាយតម្លៃថាឧបករណ៍តេស្តរហ័សនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា ៣) នៅពេលដែលបងប្អូនប្រជាពលរដ្ឋយើងត្រូវការក្នុងខេត្តសៀមរាប ក៏ដូចជាតាមបណ្តាខេត្តនានា បានមកសម្រាក់ព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យនេះ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner