នគរបាលព្រហ្មទណ្ឌកំរិតស្រាលប្រើរយៈពេល ២០ថ្ងៃ បង្ក្រាបក្រុមចោគាស់ហាង ឈ្មោះ សន្យា នៅក្រុងតាខ្មៅ បានហើយ

កណ្តាល ៖ ក្នុងកិច្ចប្រតិបត្ដិការ ស្រាវជ្រាវ ស៊ើបអង្កេត របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យ ព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ក្រោមការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រើរយៈពេល ២០ថ្ងៃប៉ុណ្ណោះ បង្ក្រាបក្រុមចោរប្លន់ក្នុងហាងសន្យានៅក្រុងតាខ្មៅ បានដោយជោគជ័យ ។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០០និង៤៥នាទី រំលងអាធ្រាត្រ នៅចំណុចក្នុងហាងសន្យា ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២០ ទី២១ ខែតុលា ឆ្នាំ២០២១ នៅស្រុកមុខកំពូល និងស្រុកអង្គស្នួល ខេត្តកណ្តាល ។លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ឃិន សុផល ភេទប្រុស អាយុ៣៩ឆ្នាំ លក់ដូរ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន 02នាក់ និងបក្ខពួក ទី១ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះ ចាន់ សុធី ហៅ វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោកបន្តរទៀតថា កាលពីថ្ងៃ០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០០និង៤៥នាទី មានជនសង្ស័យចំនួន០២នាក់បានជិះឡានមួយគ្រឿងពណ៌ខ្មៅ មិនស្គាល់ម៉ាក មកឈប់នៅចំណុចមុខហាង សន្យា ស្ថិតនៅភូមិព្រែកសំរោងសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនាំគ្នាដើរសំដៅទៅក្លោងទ្វារហាង រួចយកកន្ត្រៃកាត់មេសោរទ្វារ និងមានស្ព្រាយបាញ់កង់ទ្វារអោយងាយស្រួលរុញទ្វារបើកកុំឱ្យលឺសម្លេងខ្លាំង ។

បន្ទាប់មកជនសង្ស័យក៏បាននាំគ្នាចូលទៅក្នុងហាង និងបានធ្វើសកម្មភាពលួច ឧបករណ៍ភ្លេង មួយចំនួនដូចជា ម៉ាស៊ីនឌីជេចំនួន 03គ្រឿង ធុងបាស់ធំ(សាហ្វ)01គ្រឿង បាស់សូឡូ ចំនួន 01គ្រឿង ម៉ិចស៊ើរសំលេង 01គ្រឿង ហើយលើកយកទៅដាក់ក្នុងឡាន( ប្រើរយៈពេលប្រហែលកន្លះម៉ោង) ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បាននាំគ្នាបើកឡានគេចខ្លួន បាត់តែម្តង ។

ជនសង្ស័យទាំងពីរនាក់ ១.ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល ២.ឈ្មោះ ចាន់ សុធី បានឆ្លើយសារភាពថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះទឹង (កម្មករក្នុងហាង) ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ មិនស្គាល់ទីលំនៅ បានទំនាក់ទំទងគ្នា តាមប្រព័ន្ធ Telegram ដោយថតរូបឧបករណ៍ភ្លេង ផ្សេងៗ នៅក្នុងហាងសន្យា ផ្ញើមកឲ្យឈ្មោះ គង់ ដាវី ដើម្បីឲ្យមកធ្វើសកម្មភាពលួច ។

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឈ្មោះ គង់ ដាវី ហៅផល បានរៀបចំផែនការ លួចសម្ភារៈក្នុងហាងនោះ ដោយឈ្មោះ ទឹង បានជិះម៉ូតូម៉ាក Suzuki Viva ទៅចាំនៅផ្ទះជួល របស់ គង់ ដាវី នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយឈ្មោះ គង់ ដាវី បានជិះរថយន្តម៉ាក KIA ពណ៌ខ្មៅ គ្មានផ្លាកលេខ ចេញពីម្ដុំស្ថានីយ៍ទូរទស្សន៍បាយ័ន និងបានតេទូរស័ព្ទប្រាប់ឈ្មោះ ចាន់ សុធី ឲ្យមកឈរចាំនៅលើផ្លូវជាតិលេខ១ ជិតស្ពានច្បារអំពៅ ឲ្យយកកន្ដ្រៃទៅជាមួយផង បន្ទាប់មក ក៏ចេញទៅយកឈ្មោះ ទឹង នៅផ្ទះជួលភូមិត្នោតជ្រុំ ។

រហូតដល់វេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឈ្មោះទឹង បានប្រាប់ផ្លូវ ធ្វើដំណើរ មកហាងមួយកន្លែង យីហោសន្យា ស្ថិតនៅភូមិសាស្ត្រ ក្រុងតាខ្មៅ ដល់វេលាម៉ោង០០និង៤៥នាទី បានធ្វើសកម្មភាពលួចតែម្តង ដោយឈ្មោះ គង់ ដាវី ហៅរិទ្ធ ហៅផល និង ឈ្មោះ ចាន់ សុធី បានយកកន្ត្រៃដែកដងពណ៌ខៀវ ប្រវែង១ម៉ែត្រ កាត់សោរបើកទ្វារចូលទៅលួចឧបករណ៍ភ្លេងបានមួយចំនួន ១.ម៉ាស៊ីនចាក់ឌីជេ 01គ្រឿង ២.ម៉ាស៊ីន ម៉ិចស៊រ 01គ្រឿង ៣.ធុងបាសចំនួន 02គ្រឿង ។ ចំណែកឈ្មោះ ទឹង អង្គុយចាំក្នុងឡាន ជាអ្នកមើលផ្លូវ ។ ក្រោយពីលួចបាន ភ្លាមឈ្មោះ ទឹង បានដើរទៅផ្ទះ ចំណែកឈ្មោះ គង់ ដាវី និង ឈ្មោះ ចាន់ សុធី បានដឹកឧបករណ៍ភ្លេងទាំងនោះ ទៅទុកនៅផ្ទះជួលរបស់ឈ្មោះ គង់ ដាវី ។

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤០នាទី ឈ្មោះ ចាន់ សុធីបានយក ម៉ាស៊ីនចាក់ឌីជេ ១គ្រឿង ជិះPassApp យកទៅលក់នៅចំណុច ចុងស្ពានដែកចំការដូង លក់ក្នុងតម្លៃ ៣៥០$ (បីរយហាសិបដុល្លារ) រហូតដល់ថ្ងៃទី២០.១០.២០២១ ទើបកម្លាំងជំនាញស្រាវជ្រាវ ឃាត់ខ្លួន ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល និង ឈ្មោះ ចាន់ សុធី រួមជាមួយនឹងវត្ថុតាង ។ ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner