ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២២-តុលា-២០២១

មាតិកាព័ត៌មាន

SB1- រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី ៕ …ឃ្លីប… ( រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា)

N27-         សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕ឃ្លីប(អាន កាត់ត សុខ ណេត)

N25- កម្ពុជាគ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក៕ឃ្លីប(អាន កាត់ត សុខ ណេត)

N28- សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលការបើកជើងហោះហើរឡើងវិញជាមួយប្រទេសថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម៕ឃ្លីប(អាន កាត់ត សុខ ណេត)

N29- នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតមាសបានជាង ៧០០គីឡូក្រាម៕ឃ្លីប(អាន កាត់ត សុខ ណេត)

BH1- ក្រសួងសុខាភិបាល ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៤៨នាក់ ខណៈអ្នកជាសះស្បើយ ៣២៧នាក់ និងស្លាប់ ចំនួន១១នាក់ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)

BH3- ក្រសួងអប់រំ វាយតម្លៃ ៤ចំណុច មុនឱ្យបើកសាលារៀន ទូទាំងប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១ វិច្ឆិកា ខាងមុខនេះ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)

N33- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ថ្ងៃទី១០ មានពលរដ្ឋជាង៨ពាន់នាក់បានចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២១,សរុបចំនួន១០ថ្ងៃមានចំនួន១០៧,២០៥នាក់៕អានផ្ទាល់

ខេត្តកំពត

N31- មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាននិងក្រសួងបរិស្ថានចុះពិនិត្យការងារសម្របសម្រួលដើម្បីពង្រីកទំហំដីស្ថានីយ៍វិទ្យុនិងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត៕អានផ្ទាល់(ផ្តល់ដោយលោក អ៊ិត រ៉ាវុធ)

ខេត្តសៀមរាប

BH4- ឯកឧត្តម សៅ សុភាព ដឹកនំាបើកកិច្ចប្រជុំ មន្ត្រីរាជការពាក់ព័ន្ធ ការងារកន្លងមក ដើម្បីត្រួតពិនិត្យ លើលទ្ធផលការងារ មួយចំនួន នៅមន្ទីរបរិស្ថាន ខេត្តសៀមរាប ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)

N32- ឯកឧត្តម លី ច័ន្ទតុលា បានជម្រុញឱ្យ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ទាំងអស់ រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី៕ អានផ្ទាល់

ខេត្តបន្ទាយមានជ័យ

N30- អាជ្ញាធរខេត្ដបន្ទាយមានជ័យ ណែនាំឱ្យបង្ហាញប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩ រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ រោងចក្រ រមណីយដ្ឋាន                                           និងទីតាំងអាជីវកម្មនានា៕អានផ្ទាល់(វេបសាយ)

R55- ពីកម្មវិធីសូមជូនបទយកការណ៍បង្ហាញពី(ជីវិតថ្មីរបស់ដំរីឯកោ «កាវ៉ាន់» នៅលើទឹកដីកម្ពុជា)៕VAYO (8.42)

វគ្គទី២ ព័ត៌មានសេដ្ឋកិច្ច

១-     រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិសរុបអោយស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

២-    ក្រុមអ្នកជំនាញរំពឹងថា ការបន្ធូរបន្ថយធ្វើចត្តាឡីស័កដល់វិនិយោគិន និងអ្នកដំណើរបរទេស នឹងជួយវិស័យអចលនទ្រព្យស្ទុះងើបលឿន ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

វគ្គទី៣ ព័ត៌មានអន្តរជាតិ

១-     លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ី និងចិនមិនព្យាយាមបង្កើតសម្ព័ន្ធមិត្តយោធាបិទជិតណាមួយឡើយ ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

២-    លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងចូលជួយការពារកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធា ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

៣-    លោក មូន ជេអ៊ីន៖ ទោះការបាញ់បង្ហោះរ៉ុក្តែតទៅកាន់ទីអវកាសបរាជ័យ តែការធ្វើតេស្តលើកដំបូងនេះទទួលបានលទ្ធផលគួរអោយកត់សម្គាល់ ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

៤-គ្រោងឆ្អឹងដាយណូស័រ Big John មានអាយុកាល ៦៦ លានឆ្នាំ ត្រូវបានដាក់លក់ដេញថ្លៃនៅទីក្រុងប៉ារីស ក្នុងតម្លៃ ៧.៧ លានដុល្លារ ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ

១-     ទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល គ្រោងចាប់ដៃជាមួយក្រុមហ៊ុនស្រាបៀរហនុមានបង្កើតព្រឹត្តិការណ៍ប្រកួត ចូលរួមជម្រុញអភិវឌ្ឍ កីឡាវាយកូនគោលនៅកម្ពុជ ៕

២-    ម៉ឺន ដា វិលចូលសង្វៀនក្នុងស្រុកវិញប៉ះសុទ្ធតែជើងខ្លាំងលំដាប់ប្រទេស ៕

៣-    អ្នកវាយកូនបាល់ Andy Murray ធ្លាក់ចេញក្នុងជុំទី២ នៃព្រឹត្តិការណ៍ European Open ៕

៤-     Tyson Fury អាចមាន “អាជីពដ៏អស្ចារ្យនៅក្នុងខ្សែភាពយន្តប្រសិនបើចូលនិវត្តន៍ ពីប្រដាល់ ៕

( រូបភាព,អត្ថបទ កាត់ត ដោយ លោក ចាន់ វិចិត្រ លោក ជាវ ចន្ធូ និងលោក សារ៉ាន់ ទីងី )

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner