វីដេអូ: មរតក ២៣ តុលា (កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស)

គិតមកដល់ឆ្នាំ២០២១ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានអាយុកាល ៣០ឆ្នាំ ហើយ ដែលបានបង្កើតឡើង ក្រោមវត្តមានសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភាគីបារំាង ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដោយប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។

ក៏ប៉ុន្តែ បើទោះបីមានកិច្ចព្រមទីក្រុងប៉ារីសក្តី ក៏សង្គ្រាមស៊ីវិលនៅកម្ពុជានៅមិនបញ្ចប់នៅឡើយ រហូតទាល់តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដាក់ចេញនយោបាយឈ្នះ-ឈ្នះ ទើបធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ ដែលគ្មាននរណាអាចនឹងស្មានដល់ថា សង្រ្គាមស៊ីវិលមួយ ដែលអូសបន្លាយតាំងតែពីដើមឆ្នាំ១៩៧០មក អាចបញ្ចប់ដោយជោគជ័យ ដោយការចរចារបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរខ្លួនឯងនោះទេ៕

ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។

#២៣តុលា១៩៩១ #ព្រះរាជាណាចក្រកម្ពុជា #ខួប៣០ឆ្នាំ #កិច្ចព្រមព្រៀងទីក្រុងបារីស

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner