ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន គឺគ្មានសញ្ញាណនោះទេ។ សម្រាប់លោកអ្នកដែលប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ឬខកខានក្នុងការបំពេញកិច្ចព្រមព្រៀង ឬការសន្យាណាមួយចំពោះដៃគូជំនួញ។​ ប្រសិនបើអ្នកមានផលលំបាកណាមួយ ការពិភាក្សាជាចំណុចសំខាន់ក្នុងពេលនេះ លោកអ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកចំពោះមនុស្សដែលនៅក្បែរលោកអ្នកដែរ អ្វីៗស្ថិតក្នុងដំណើរការល្អប្រក្រតី និងគួរជាទីទុកចិត្ត។ ដោយឡែក សូមរក្សាការពារគម្រោងផែនការ កុំចែករំលែកនាំមានគ្រោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម ឬអនុវត្តផែនការនៅក្នុងការិយាល័យ។ លោកអ្នកទទួលបានអំណោយផលក្នុងការពិភាក្សា ចរចាជាពិសេសជាមួយដៃគូ និងថ្នាក់លើ ដូច្នេះធ្វើយ៉ាងណាកុំឲ្យខកខានឲ្យកាសក្នុងថ្ងៃនេះ។ ក្រៅពីនេះប្រសិនបើអ្នកមានបំណងបង្កើតមុខរបរថ្មី នោះលោកអ្នកនឹងរំពឹងថាទទួលបានការគាំទ្រយ៉ាងខ្លាំង។ ក្នុងនោះដែរ លោកអ្នកទទួលបានការជួយជ្រោមជ្រែងពីមនុស្សនៅជុំវិញខ្លួន ដែលសម្រួលឲ្យការងារលោកអ្នកអាចសម្រេចទៅបានដោយរលូន និងទទួលបានលាភធំ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមិនមានអ្វីផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ។ លោកអ្នកនៅតែអាចអនុវត្តនការងារតាមគ្រោងទុកបានដដែល។ ចំណុចសំខាន់បំផុតសម្រាប់ថ្ងៃនេះ គឺអ្នកគួរចំណាយពេលវេលាបន្ថែមក្នុងការណែនំាការងារ ធ្វើពាណិជ្ជកម្ម ក៏ដូចជាធ្វើទំនាក់ទំនងជាមួយមនុស្សធំតូចនានា ពីព្រោះវាអាចរក្សាលំនឹងការងារ ព្រមទាំងទទួលឳកាសរីកចម្រើនបន្ថែម។ ដោយឡែក មិនត្រូវធ្វើការសម្រេចចិត្ត ឬប្រថុយប្រថានជាមួយហេតុការណ៍ណាមួយឡើង ប្រសិនបើគ្មានភាពច្បាស់លាស់នោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ សូមលោកអ្នកព្យាយាមកែប្រែភាពអវិជ្ជមានតិចតួចក្នុងពេលនេះ ក្នុងនោះជាពិសេសមិនត្រូវច្រានចោលក្តីស្រមៃ ឬការមិនទុកចិត្តជាមួយសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួននោះទេ។ ចូរច្រានចោលគំនិតទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់លោកអ្នកឲ្យបានក្នុងកំរិតអតិបរមា។ ចំពោះការងារធំតូចជាមួយនឹងថ្នាក់លើសូមពិនិត្យសំដីរបស់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានានឹងមានដំណើរការទៅជាប្រក្រតី លោកអ្នកអាចនឹងជួបប្រទះនូវការផ្លាស់ប្តូររបត់ការងារខ្លះៗ ប៉ុន្តែមិនធំដុំដល់មានក្តីបារម្ភអ្វីនោះទេ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារបាន ដោយមិនមានអ្វីមកជំទាស់នោះទេ តែដើម្បីរក្សាលំនឹងសូមព្យាយាមឈានជើងបន្ទាប់ពីអ្នកប្រាកដថាការងារថ្មីនោះមានស្ថានភាពប្រកដប្រជាសិន។ ក្នុងពេលនេះ ការខ្វែងគំនិត និងមតិយោបល់រិះគន់គួរតែត្រូវហាមឃាត់ជាដាច់ខាត។ ផ្ទុយទៅវិញ សូមប្រុងប្រយ័ត្នចំពោះសុខភាព រកពេលសម្រាកខ្លះទើបជាការល្អប្រសើរទាំងសុខភាពរាងកាយ​ និងអារម្មណ៍។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកកំពុងមានកំរិតរីកចម្រើនខ្លាំង ផលរំខានក៏មិនជួបប្រទះ ហើយការជឿទុកចិត្ត និងទំនុកបម្រុងពីមនុស្សក្នុងក្រុមការងារ ឬដូចជាជំនួញជឿទុកចិត្តគំនិតយោបល់ និងការសម្រេចចិត្តរបស់អ្នកខ្លាំងណាស។ លោកអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ដោយគ្មានផលរំខានអ្វីដែលគួរឲ្យកត់សម្គាល់ទេក្នុងពេលនេះ។ សូមលោកអ្នកបន្តធ្វើការងារទាំងឡាយ ប្រកបដោយគុណភាព នឹងគម្រោងច្បាស់លាស់។ ដោយឡែក សូមគ្រប់គ្រងទឹកចិត្តរបស់ខ្លួន​ ដោយមិនជឿគេលឿនពេកនោះទេ ប្រយ័ត្នបាត់បង់ទ្រព្យ ឬទទួលបានទោសមកសងគុណ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលាថ្ងៃនេះផ្តល់នូវភាពសុខដុមរមនាក្នុងអារម្មណ៍ ជីវិតផ្ទាល់ខ្លួន ក៏ដូចជាកិច្ចការទាំងឡាយ។ លោកអ្នកនឹងអាចឃើញថានឹងទទួលបានផលចំណេញច្រើនសម្រាប់មុខរបរអាជីវកម្ម ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន និងទទួលការជឿទុកចិត្ត ព្រមទាំងឳកាសរីកចម្រើនក្នុងកិច្ចការងារយ៉ាងល្អប្រសើរណាស់។ ហេតុដូច្នេះ សូមព្យាយាមបង្ហាញពីសមត្ថភាពច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្លាំង។ ក្រៅពីនេះលោកអ្នកទទួលបានសមត្ថភាពក្នុងការស្វែងយល់ និងដោះស្រាយបបញ្ហាដោយសន្តិវិធី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចផលជាទីគាប់ចិត្ត ហើយរាល់បញ្ហានានាក៏មិនគួរមានអ្វីត្រូវព្រួយបារម្ភឡើយ។ អ្វីៗនឹងដំណើរការក្នុងស្ថានភាពប្រក្រតី និងស្ថិតក្នុងភាពចម្រើនលូតលាស់។ ដោយឡែក មតិរិះគន់តិចតួចដែលកើតឡើង គឺស្ថិតក្រោមលទ្ធភាពនៃការគ្រប់គ្រងបានយ៉ាងងាយស្រួល។ ក្នុងនោះការរស់នៅក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹង និងកែប្រែស្ថានការណ៍បានល្អ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល ប្រសិនបើអ្នកព្យាយាមបន្ថែម និងគ្មានការបាក់ទឹកចិត្ត។ សូមលោកអ្នកបោះបង់ចោលគំនិតអវិជ្ជមាន ក៏ដូចជាការអន្ទោលទៅក្នុងបទពិសោធន៍ក្នុងអតីតកាល ធ្វើបែបនេះអារម្មណ៍លោកអ្នកអាចនឹងត្រូវប៉ះពាល់ធ្ងន់ធ្ងរ ហើយក៏ជះឥទ្ធិពលចំពោះការងារផលដែរ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ​ឬផ្លាស់ប្តូរទម្រង់អនុវត្តការងារ សូមប្រយ័ត្នការខាត់បង់ធ្ងន់ធ្ងរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងទទួលបានការជឿទុកចិត្តពីមនុស្សជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចនឹងជួបប្រទះនឹងការផ្លាស់ប្តូរបរិបទការងារជាច្រើនផ្នែក ហេតុដូច្នេះត្រូវមានភាពរហ័ស និងក្តោបក្តាប់ការងារ ក៏ដូចជាស្ថានការណ៍ឲ្យបានល្អប្រសើរ។ ចំពោះលោកអ្នកដែលមានបំណងបណ្តាក់ទុន បង្កើតមុខរបរថ្មី ក៏ដូចជាចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ដោយមិនមានផលរំខានអ្វីធំដុំនោះទេ។ ក្រៅពីនេះ​សូមប្រយ័ត្នការបាត់បង់ទិន្នន័យដោយការធ្វេសប្រហែស។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារ និងរបរអាជីវកម្មរបស់លោកអ្នកហាក់មិនសមប្រកបដូចការប៉ងប្រាថ្នាទេក្នុងពេលនេះ ឬមានន័យថាទុនដែលអ្នកដាក់ចេញគឺមានស្របនឹងប្រាក់ចំណេញ។ បើទោះជាជួបប្រទះបញ្ហាអ្វីក៏ដោយ សូមកុំទាន់បាក់ទឹកចិត្ត ប្រសិនបើអ្វីដែលអ្នកកំពុងរំពឹងទុកមិនឆ្លើយតបតាមបំណងប្រាថ្នា ព្យាយាម និងចំណាយពេលវេលាបន្ថែមបន្តិចទៀត។ លោកអ្នកគួរគិតគូររកច្រកថ្មី ស្វែងយល់ស្ថានការណ៍ និងសូមដោះស្រាយដោយភាពឆ្លាតវៃ។ ប្រសិនបើអ្នកមិនអាចរកច្រកចេញបាន សូមកុំភ្លេចពិភាក្សាជាមួយមនុស្សឆ្នាំឆ្លូវ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នក ដំណើរការទៅយ៉ាងល្អប្រសើរណាស់ ព្រមទាំងគ្មានផលរំខានអ្វីនោះឡើយ។ ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះទាញយកផលឲ្យបានល្អបំផុត ហើយក៏មិនចាំបាច់ត្រូវមានការភ័យខ្លាចនោះទេ។ ក្នុងនោះ លោកអ្នកក៏អាចទទួលដំណឹងចំពោះការធ្វើដំណើរទស្សនកិច្ច និងការពិភាក្សាលើការងារធំផងដែរក្នុងរយៈពេលនេះ ដូច្នេះសូមត្រៀមជានិច្ច។ ប្រសិនបើលោកអ្នកជាអាជីវករ សូមយកចិត្តទុកដាក់ជាមួយការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតុបតែងលម្អនានា រួមទាំងខ្លួនអ្នកផងដែរ។

ចំណាំ

ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានលាភសំណាង ឪកាសការងារ និងភាពគាំទ្រយ៉ាងពេញទំហឹងពីមនុស្សក្នុងក្រុមការងារ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner