កោះកុងអេហ្វស៊ី ក្លាយជាម្ចាស់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ក្រោយ ឈ្នះ ត្បូងឃ្មុំ ៣-០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កោះកុងអេហ្វស៊ី ក្លាយជាម្ចាស់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ក្រោយ ឈ្នះ ត្បូងឃ្មុំ ៣-០

កោះកុងអេហ្វស៊ី ក្លាយជាម្ចាស់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ក្រោយ ឈ្នះ ត្បូងឃ្មុំ ៣-០

ក្រុមបាល់ទាត់កោះកុងអេហ្វស៊ី បាន ក្លាយ ជា ជើង ឯក ពាន រង្វាន់ សម្ដេច តេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើក ទី១៥ ឆ្នាំ ២០២១ បន្ទាប់ ពី យក ឈ្នះ ក្រុម មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដោយ លទ្ធ ផល ៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅ ល្ងាច ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២១។

Advertisement

កីឡាករ ប៉ែន បញ្ញាវុឌ្ឍ បានរក ១គ្រាប់ នាំមុខមុន ឲ្យ ក្រុម កោះកុងអេហ្វស៊ី នៅនាទី៣៧។ វគ្គទី២ ក្រុមជើងឯករងឆ្នាំចាស់ បាត់បង់សមាជិកម្នាក់ គឺខ្សែការពារ លី រមី បន្ទាប់ ពី រង ពិន័យ កាតលឿនលើកទី២ (កាតក្រហម) នៅនាទី៦៣។ បានធ្វើឲ្យក្រុមកោះកុងមានប្រៀប ដោយបន្ថែម២គ្រាប់បន្ថែមទៀត នៅចុងម៉ោង ដោយ កី ឡា ករ ជៀន វិសាល នៅនាទី៨១ និងកីឡាករ ពៅ ភារិទ្ធ នៅ នាទី ៩០+៤។ គ្រាប់ទី៣ របស់កោះកុង គឺជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ក្រោយ ការ បង្ក កំ ហុស ក្នុង ប្រអប់គ្រោះថ្នាក់របស់ខ្សែការពារខេត្តត្បូងឃ្មុំ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមកោះកុងអេហ្វស៊ី លើក ពាន សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើកដំបូង ក្រោមការដឹកនាំាំរបស់លោក ហុក ជីវ័ន ខណៈ ក្រុម មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានត្រឹមជើងឯករង ២ឆ្នាំ ជាប់ គ្នា (ឆ្នាំ២០២០ និងឆ្នាំ២០២១) បន្ទាប់ពីពួកគេ ធ្លាប់ ឈ្នះជើងឯក លើក ដំបូង កាលពីឆ្នាំ២០១៩។

សម្រាប់រង្វាន់ជ័យលាភី នៃពានរង្វាន់សម្ដេចតេជោ នា យក រដ្ឋ មន្ដ្រី – ថ្នាក់ ខេត្ត នេះ ក្រុមជើងឯកកោះកុងអេហ្វស៊ី ទទួលបានពាន អមដោយប្រាក់រង្វាន់ ១៥លាន រៀល, ក្រុមជើងឯករងខេត្តត្បូងឃ្មុំ ទទួលបានប្រាក់រង្វាន់ ៧លាន ៥សែនរៀល និងលេខ៣ គឺខេត្តបន្ទាយមានជ័យ ទទួល បាន ប្រាក់ រង្វាន់ ៥លានរៀល។ ក្រុមទាំង ៣ នឹង ត្រូវ ដឹក ដៃ គ្នា ឡើង ទៅ លេង ពាន រង្វាន់ សម្ដេច តេជោ-ថ្នាក់ជាតិបន្ដទៀត នាពេលខាងមុខ៕ រូបភាព CNCC

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា