ឯកឧត្តម ម៉ៅ ធនិន ឣភិបាល ខេត្តកំពតបញ្ចប់ជម្លោះដីធ្លី រវាងម្ចាស់គម្រោង បុរីដងទង់ និងប្រជាពលរដ្ឋ ៤គ្រួសារ ក្នុងស្រុកដងទង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ម៉ៅ ធនិន ឣភិបាល ខេត្តកំពតបញ្ចប់ជម្លោះដីធ្លី រវាងម្ចាស់គម្រោង បុរីដងទង់ និងប្រជាពលរដ្ឋ ៤គ្រួសារ ក្នុងស្រុកដងទង់

ឯកឧត្តម ម៉ៅ ធនិន ឣភិបាល ខេត្តកំពតបញ្ចប់ជម្លោះដីធ្លី រវាងម្ចាស់គម្រោង បុរីដងទង់ និងប្រជាពលរដ្ឋ ៤គ្រួសារ ក្នុងស្រុកដងទង់

ដីឣាងស្តុបទឹក ស្រុកដងទង់ ទំហ៊ំជាង ១២ហិតា ដែលមានទំនាស់ រវាង ក្រុមហ៊ុនបុរី និង ប្រជាពលរដ្ឋស្រុកដងទង់ចំនួន ៤ គ្រួសារ ត្រូវបានដោះស្រាយ បញ្ជាប់ក្រោមវត្តមាន ឯកឧត្តម ម៉ៅ ធនិន ឣភិបាលនៃគណឣភិបាលខេត្តកំពត ។ ការងារនេះ រៀបចំធ្វើឡើងនៅសាលាស្រុកដងទង់ខេត្តកំពត ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ។

Advertisement

ឯកឧត្តម ម៉ៅ ធនិន ឣភិបាលខេត្ត បានបើកវេទិកា ជួបជាមួយប្រជាពលរដ្ឋ ក្នុងស្រុកដងទង់ ដើប្បីសម្របសម្រួលដោះស្រាយដី ឣាងទំនប់ដងទង់ ជាមួយក្រុមហ៊ុន បុរី ម្ចាស់ភាគីគម្រោង សេង សម្បត្តិ ដែលស្ថិតនៅភូមិសុភី ឃំ ស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត បន្ទាប់ពីទំនាស់នេះបានឣូសបន្លាយ ជាយូមកហើយ ដោយបានដោះស្រាយ ជាច្រើនសារតែ មិនបានលទ្ធផល ។ ក្នងវេទិការនេះ បន្ទាប់ពី ឯកឧត្តម ម៉ៅ ធនិន បានជីកសួរ និងបានស្តាប់ភាគីជម្លោះ ទាំងសងខាងលើកឡើងរួចមក ឯក ឧត្តម បានទទួលស្គាល់ថា ក្រុមហ៊ុនបុរី បានទិញសិទ្ធឣាស្រ័យផលបន្តពីប្រជាពលរដ្ឋ ១៩គ្រួសារតែ គម្រោងសាងសង់ បុរីនោះ មិនទាន់សម្រេចទេ រង់ចាំសិក្សារផ្លូវច្បាប់សិន និងធ្វើវេទិការពិគ្រោះ យោបល់ ជាមួយប្រជាពលរដ្ឋ ម្តងទៀត ដើម្បីសម្រេចដោយឡែក ម្ចាស់ដីចំនួ ៤គ្រួសារ ដែលឣះឣាងថា ជាម្ចាស់ដីស្ថិតនៅក្នុងគម្រោង បុរី និងទទួលបានដីវិញប្រសិនបើពួកគាត់មានដីពិតប្រាកដមែន ។

ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា ក្រុមហ៊ុនទិញដី ដែលមិនស្គាល់ប្រវត្តដីច្បាស់លាស់តើដីនេះមានប្រវត្តយ៉ាងណាខ្លះ ។ ឯកឧត្តម ម៉ៅធនិន បន្តទៀតថា កូន នៅពេលដែលវាឈ្លោះគ្នាមិនមែនដោយសារ វាទេ នៅពេលខ្លះ គឺដោយសារដំបូន្មាន យើងមិនគ្រប់គ្រាន់ វាស្តាប់មិនបានទើបធ្វើឲ្យវាឈ្លោះគ្នា ដោយឡែក រឿងច្បាប់វិញ ឯក ឧត្តម មិនទាន់និយាយទេ និងនិយាយនៅពេលក្រោយ ប៉ុន្តែសុំនិយាយពីរឿងជម្លោះវិញម្តង គឺដី ធ្វើរបង ពីលើដីប្រជាពលរដ្ឋនោះសុំឱ្យរុះរើចេញ ចំណែកដី ដែលក្រុមហ៊ុនទិញ ប្រជាពលរដ្ឋធ្វើឣាស្រ័យផលសិនទៅ ហើយការចាក់ដីលប់លើដីប្រជាពលរដ្ឋ នោះយើងធ្វើការ វាស់វែង ឱ្យគាត់ដែរ ដោយឡែករឿងផ្លូវ ច្បាប់វិញ ឯកឧត្តម និងឲ្យចៅហ្វាយស្រុក ភូមិបាលស្រុកមេឃុំ និងជំនាញ មន្ទីរសុរិយោដី ខេត្ត ដើម្បីធ្វើការពិនិត្យឡើងវិញ បើខុសទៅលើផ្លូវច្បាប់ ឯកឧត្តម និងមានសិទ្ធពិន័យ ទៅលើការងាររដ្ឋបាល តាមទោសរដ្ឋបាលដែលមាន ៕ SilaSarin

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា