ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យក្រសួងការបរទេសតួកគីចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតបរទេសចំនួន ១០រូប

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី២៣ តុលា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យក្រសួងការបរទេសតួកគីចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតបរទេសចំនួន ១០រូប បន្ទាប់ពីមន្ត្រីទាំងនេះបានទាមទារឱ្យក្រុង Ankara ដោះលែងសកម្មជនម្នាក់។

ឯកអគ្គរដ្ឋទូតអាមេរិក បារាំង អាល្លឺម៉ង់ ហូឡង់ កាណាដា ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ ន័រវែស និងនូវែលហ្សេឡង់ ប្រចាំក្រុង Ankara ចេញសេចក្ដីថ្លែងការណ៍រួមមួយទាមទារឱ្យដោះលែងពាណិជ្ជករលោក Osman Kavala ដែលជាប់ពន្ធនាគារតាំងពីឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ថា បានចូលរួមការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦។

បន្ទាប់ពីការចេញផ្សាយសេចក្ដីថ្លែងការណ៍នេះ ឯកអគ្គរដ្ឋទូតទាំង ១០ ត្រូវបានកោះហៅទៅក្រសួងការបរទេសតួកគី ហើយក្រសួងក៏បានចេញសេចក្ដីប្រកាសថា មន្ត្រីការទូតទាំងនោះបានបាត់បង់អភ័យឯកសិទ្ធិការទូត ហើយត្រូវបានហាមឃាត់មិនឱ្យស្នាក់នៅក្នុងប្រទេសជាម្ចាស់ផ្ទះ។

ប្រភព៖ AP

ads banner