ថៃ​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​ ​​៤​៤​នាក់​ទៀត​ ​ឆ្លង​ថ្មី​ជិត​៩​ពាន់​នាក់​

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាសនា​ព្រឹក​ថ្ងៃ​ទី​២​៥​ ​តុលា​នេះ​ថា​ ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៨​៦​៧​៥​នាក់​ទៀត​ ​និង​ស្លាប់​មនុស្ស​៤​៤​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្រសួង​បន្ត​ថា​ ​ក្រៅពី​នេះ​ ​ក៏មាន​អ្នកជំងឺ​ជាសះស្បើយ​វិញ​ ​ជាង​៩​ពាន់​នាក់​ទៀត​ដែរ​។​

​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​កើន​ដល់​ ​១​,​៨​៥​៩​,​១​៥​៧​នាក់​ហើយ​ ​ជាសះស្បើយ​វិញ​ ​១​,​៧​៤​០​,​៣​១​៦​នាក់​ ​ស្លាប់​វិញ​ ​កើន​ដល់​ ​១​៨​៧​៩​៩​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner