ប្រធានពន្ធនាគារខេត្តកណ្ដាលត្រូវបានផ្លាស់ប្តូរ

កណ្ដាល ៖ លោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត សុីនាង អត្តលេខ០០៥៣ ត្រូវបានផ្ទេរចេញពីប្រធានពន្ធនាគារខេត្តកណ្ដាល ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃវិញបន្ទាប់ពីមានរឿងអសកម្មជាច្រើននៅក្នុងពន្ធនាគារ ។

នេះបើយោងតាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ លេខ៤៧២ អនក្រ.តត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។ ក្នុងសេចក្តីសម្រេច មាត្រា១ តែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត សុីនាង អត្តលេខ០០៥៣ ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសស្ដីពីការតែងតាំងមន្ត្រីពន្ធនាគារ ល៣ខ២៦២៤ ប្រក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្រេចតែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ៣ ឯម និមល អត្តលេខ០១៦៣ ឲ្យទៅកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តកណ្តាល ជំនួសលោកឧត្ដមអគ្គានុរក្ស ចាត សុីនាង វិញ ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner