នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki ចោទប្រកាន់សហភាពអឺរ៉ុបថាទាមទារឱ្យប៉ូឡូញធ្វើតាមខ្លួនដោយបង្ខំ

អត្ថបទដោយ៖
AMS OneMinute

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki ចោទប្រកាន់សហភាពអឺរ៉ុបថាទាមទារឱ្យប៉ូឡូញធ្វើតាមខ្លួនដោយបង្ខំ ហើយលោកក៏ជំរុញឱ្យប៊ែលហ្សិកដកចេញនូវការគំរាមកំហែងដោយដាក់ទណ្ឌកម្មផ្នែកច្បាប់ និងហិរញ្ញវត្ថុ ប្រសិនបើខ្លួនចង់ដោះស្រាយវិបត្តិនីតិរដ្ឋរបស់ប្រទេស។

ប៊ែលហ្សិកបានលើកឡើងថា ការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប៉ូឡូញមានលក្ខណៈគំរាមកំហែងដល់ឯករាជ្យភាពរបស់តុលាការ និងចំណងផ្លូវច្បាប់ជាមូលដ្ឋានដែលរក្សាកិច្ចការ និងផលប្រយោជន៍សហភាពអឺរ៉ុបជារួម។

ជម្លោះនេះ បានពន្យារពេលអនុម័តកញ្ចប់សង្គ្រោះសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ចំនួន ៣៦ ប៊ីលានអឺរ៉ូរបស់ប៉ូឡូញពីប្រទេសប៊ែលហ្សិក។ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះនេះ លោក Morawiecki សន្យាថានឹងរុះរើអង្គជំនុំជម្រះវិន័យសម្រាប់ចៅក្រមនៅចុងបញ្ចប់ឆ្នាំ ដែលតុលាការយុត្តិធម៌អឺរ៉ុបយល់ឃើញថាខុសច្បាប់។

ដោយឡែក ប្រសិនបើគណៈកម្មការអឺរ៉ុបមានបំណងចាប់ផ្តើមសង្គ្រាមលោកលើកទី៣ ដោយបដិសេធជំនួយថវិកាដែលខ្លួនសន្យា នោះ លោកនឹងការពារសិទ្ធិរបស់ប៉ូឡូញ។ លោក Morawiecki និយាយថា ការផ្លាស់ប្តូរណាមួយដើម្បីកាត់បន្ថយមូលនិធិរួមនឹងត្រូវឆ្លើយតបដោយការសងសឹកធ្ងន់។ ប្រសិនបើនរណាម្នាក់វាយប្រហារដោយអយុត្តិធម៌ទាំងស្រុង ប៉ូឡូញនឹងការពារខ្លួនតាមគ្រប់មធ្យោបាយ និងមិនបោះបង់អធិបតេយ្យភាព ដោយសាររងសម្ពាធនោះឡើយ។

ប្រភព៖ Insider Voice

ads banner